ខេត្ដព្រះសីហនុ៖ បុរសម្នាក់រងរបួស ធ្ងន់ដោយគេសង្ស័យស្រវឹងស្រាជិះម៉ូតូ ដួលខ្លួនឯងកាលពីវេលាម៉ោង៧និង៤០ នាទីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅ ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ តាម បណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិ អូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃ នប់ ខេត្ដព្រះសីហនុ ។
នគរបាលមូលដ្ឋានឱ្យដឹងថា ជនរង គ្រោះឈ្មោះ ម៉ែន ជីម ភេទប្រុស អាយុ ២៥ឆ្នាំ ជាកសិករ មានទីលំនៅភូមិបឹង ជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្ដព្រះ សីហនុ ។ ជនរងគ្រោះធ្វើដំណើរតាម ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខព្រះសីហនុ1D-7226 ។
តាមសាក្សីបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែ ជិះម៉ូតូរេចង្កូតរួចក៏ដួលបណ្ដាលឱ្យរបួស ធ្ងន់និងមានក្អួតឈាមចេញពីមាត់ទៀត ផង ។ សាក្សីខាងលើបានបញ្ជាក់ថា ជន រងគ្រោះត្រូវបានអ្នកភូមិបញ្ជូនភ្លាមៗ ទៅកាន់គ្លីនិកឯកជនមួយនៅវាលរេញ ដើម្បីសង្គ្រោះបឋម ។ ដោយឡែកម៉ូតូ ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុក ។
តាមការសន្និដ្ឋានជំហានដំបូងរបស់ សមត្ថកិច្ចថា ករណីគ្រោះថ្នាក់ដួលម៉ូតូ ដោយខ្លួនឯងនេះសង្ស័យជនរងគ្រោះ បើកគេចពីអ្វីមួយ ខណៈជនរងគ្រោះ បើកបរហូបគ្រឿងស្រវឹងផង ៕
ដោយ៖ ឆ្លាមសមុទ្រ