ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបន្តប្រគល់រថយន្តដឹក-ស្ទូច ចំនួន ០៥គ្រឿង ជូនដល់មន្ទីរធនធានទឹក និងឧតុនិយមនៃខេត្តកណ្តាល ប៉ៃលិន កែប ព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលនេះ ជា៖
១. ការអនុវត្តផែនការវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា
២. មធ្យោបាយមានប្រសិទ្ធភាព ដើម្បីបម្រើការងារអន្តរាគមន៍សម្រាប់គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត
៣. ការរួមចំណែកជួយលើការងារដោះស្រាយកង្វះខាតទឹកក្នុងរដូវប្រាំងនេះ ដែលកំពុងតែជួបប្រទះ។
សូមបញ្ជាក់ថា នេះជាពិធីប្រគល់លើកទី៤ហើយ ដែលនាពេលកន្លងមក លោករដ្ឋមន្រ្តី បានប្រគល់រថយន្តប្រភេទនេះ ជូនដល់មន្ទីរធនធានទឹក និងឧតុនិយមនៃខេត្តចំនួន១៥ រួចហើយ រួមមានៈ ខេត្តបាត់ដំបង សៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ក្រចេះ កំពង់ស្ពឺ កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកំពត ។ តាមផែនការគ្រោងទុក សម្រាប់រាជធានី-ខេត្ត ដែលនៅមិនទាន់បានទទួលរថយន្តដឹក-ស្ទូច នឹងប្រគល់ជូននាពេលក្រោយ ជាបន្តទៀត៕
ដោយ៖ សុខ ខេមរា