លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ និង​គណៈកម្មាធិការ​គណបក្ស​រាជធានី​ប្រចាំ​ខែតុលា​ ខែវិច្ឆិកា​ និង​ទិស​ដៅ​ខែធ្នូ​ ឆ្នាំ​២០១៥

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​ស្រឡាញ់​ បើ​ចូល​ចិត្ត​ និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ ត្រូវ​នាំ​គ្នា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ ត្រូវ​បបួល​គ្នា​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា​ ក្នុង​ការ​ជ្រើសរើស​តំណាង​ថ្នាក់​ឃុំ​/​សង្កាត់​ ឆ្នាំ​២០១៧​ និង​ បោះ​ឆ្នោត​សកល​នា​ ឆ្នាំ​២០១៨​ខាង​មុខ​។​

r4

​ការ​លើក​ឡើង​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ជីវភាព​ប្រចាំខែ​របស់​ក្រុមការងារ​ ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ​ដែល​មានការ​ចូលរួម​ពី​លោក​ ខួង​ ស្រេង​ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ​ ព្រមទាំង​ប្រធាន​ អនុប្រធាន​សមាជិក​ចុះ​ជួយ​សង្កាត់​ទាំង​៥​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ផង​ដែរ​កាលពី​ព្រឹក​ ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​។​

​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ការងារ​ និង​លើក​ទិស​ដៅ​បន្ត​ លោក​ សុខ​ សម្បតិ​ អនុប្រធាន​ប្រចាំការ​ខណ្ឌ​ក៏​បាន​ឡើង​ថ្លែង​ពី​លទ្ធផល​ និង​បទ​ពិសោធន៍​ការងារ​រយៈពេល​កន្លង​មក​ ព្រមទាំង​ការងារ​ដែល​ត្រូវធ្វើ​សម្រាប់​ពេល​ខាង​មុខ​របស់​ខណ្ឌ​ព្រែក​ព្នៅ​ ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ ទាំង​ការងារ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ និង​សេវា​សាធារណៈ​ផ្សេងៗ​ផង​ដែរ​។​

​លោក​ សុខ​ សម្បតិ​ ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់​ ជា​ពិសេស​សមាជិក​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ទាំង​៥​ ត្រូវ​ជៀសវាង​ឲ្យ​បាន​នូវ​បក្សពួក​ សាច់ញាតិ​ បងប្អូន​និយម​ ក្នុង​ការ​អន្តរាគមន៍​លើ​ករណី​ខុស​។​ ហើយ​ក្រុមការងារ​ទាំងអស់​ ត្រូវ​បន្ត​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ជា​ប្រចាំ​ ពិសេស​នៅ​ក្នុង​រដូវ​ទឹកសម្រក​នេះ​ ថា​តើ​ពួក​គាត់​ត្រូវការ​អ្វីខ្លះ​ ក្នុង​ការ​បង្កបង្កើន​ផល​ស្រូវ​វស្សា​ និង​ស្រូវប្រាំង​នោះ​។​

​លោក​បន្ត​ថា​ ក្រុមការងារ​ទាំងអស់​ ត្រូវ​បន្ត​សហការ​ និង​សាមគ្គីភាព​ផ្ទៃក្នុង​ ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ​ ដើម្បី​កុំ​ឲ្យ​ថ្នាក់ដឹកនាំ​របស់​យើង​នៅ​ខាងលើ​មានការ​ខកបំណង​ពី​ ក្រុមការងារ​នេះ​ឲ្យ​សោះ​។​

​នា​ឱកាស​នោះ​ផង​ដែរ​ លោក​ ខួង​ ស្រេង​ ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់​ ជា​ពិសេស​សមាជិក​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ទាំង​៥​ ត្រូវ​បន្ត​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ជា​ប្រចាំ​ឲ្យ​បាន​យ៉ាងតិច​១​ខែ​២​ម្តង​ឫ​ក៏​បាន​១​ខែ​ម្តង​ដែរ​ កុំ​ឲ្យ​អត់​សោះ​។​

​លោក​បន្ត​ទៀត​ថា​ ចាប់ពី​ពេល​នេះ​ទៅ​ ក្រុមការងារ​ទាំងអស់​ ត្រូវ​បន្ត​សហការ​ និង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ ត្រូវ​ហ៊ាន​លះបង់​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា​ ហើយ​បើ​ស្រលាញ់​ បើ​ចូល​ចិត្ត​និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ ត្រូវ​នាំ​គ្នា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ ត្រូវ​បបួល​គ្នា​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា​ក្នុង​ ការ​ជ្រើសរើស​តំណាង​ថ្នាក់​ឃុំ​/​សង្កាត់​ឆ្នាំ​២០១៧​ និង​បោះ​ឆ្នោត​សកល​នា​ ឆ្នាំ​២០១៨​ខាង​មុខ​ ដើម្បី​យើង​ទទួល​ជ័យ​ជំនះ​បន្ត​ទៀត​៕​

r4 (1)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print