មេដឹកនាំកោះតៃវ៉ាន់ ទទួលបានទំនុកចិត្តកើនឡើងវិញ

ចែករំលែក៖

កោះតៃវ៉ាន់៖ កន្លងមកមេដឹកនាំកោះតៃវ៉ាន់មានសម្លេងគាំទ្រធ្លាក់ចុះ ធ្វើឲ្យការបោះឆ្នោត ឃុំសង្កាត់នាពេលកន្លងមកបរាជ័យ ។ ប៉ុន្តែក្រោយពេលប្រឈមមុខតានតឹងជាមួយ​ចិន បន្ទាប់ពីប្រធានាធិបតីស៊ីជីងពីង អំពាវនាវឲ្យបង្រួបបង្រួមតៃវ៉ាន់។

នៅក្នុងការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន កំពុងកើនឡើងសំឡេងគាំទ្រ។ នេះគឺជាការកើនឡើងលើកដំបូង បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់កាលពីខែវិច្ឆិកា ដែលគណបក្សលោកស្រីត្សៃបានចាញ់ឆ្នោត។ យោងតាមការស្ទង់មតិពេលថ្មីៗនេះបង្ហាញឲ្យឃើញថា ពលរដ្ឋគាំទ្របានកើនឡើង ៣៤,៥ភាគរយ គឺលើកពី ពេលមុនការបោះឆ្នោតឃុំសង្កាត់ដល់ទៅ​១០ភាគរយ ។

នៅក្នុងការស្ទង់មតិដាច់ដោយឡែកមួយទៀតបង្ហាញថា ៧០ភាគរយនៃប្រជាជនតៃវ៉ាន់ដែលត្រូវបានសាកសួរ មិនពេញចិត្ដនឹងគោលនយោបាយ ប្រទេសមួយប្រព័ន្ធនយោបាយពីរឡើយ ដែលជាគោលនយោបាយរបស់ចិននិងតៃវ៉ាន់។ កាលពីខែមុនប្រធានាធិបតីចិនលោកស៊ី ជីនពីង បាននិយាយថា ទីក្រុងប៉េកាំងចង់បានការបង្រួបបង្រួមដោយសន្ដិភាព ប៉ុន្ដែក៏រក្សាសិទ្ធិក្នុងការប្រើយោធាដែរ។ ត្បិតចិនអនុញ្ញាតឲ្យតៃវ៉ាន់មានការដឹកនាំដោយខ្លួនឯង ប៉ុន្ដែចិនមិនដែលចាត់ទុកតៃវ៉ាន់ជាអ្នកដទៃឡើយ តៃវ៉ាន់ដូចជាខេត្ដមួយរបស់ចិនអ៊ីចឹង។

ទាក់ទងនឹងប្រជាជនដែលគាំទ្រលោកស្រីប្រធានាធិបតីត្សៃ អ្នកជំនាញមើលឃើញថា ដោយសារតែប្រជាជនចង់បង្ហាញថា ប្រធានាធិបតីត្សៃបានឆ្លុះបញ្ចាំងពីចិត្ដគំនិតនិងបេះដូងរបស់គាត់ ក្នុងការការពារកោះតៃវ៉ាន ហើយចង់ផ្ញើសារមួយទៅកាន់ទីក្រុងប៉េកាំងផងដែរ៕

ដោយ៖ មែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print