ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ត្អូញត្អែថាផ្លូវចូលទៅកាន់ផ្ទះក្នុងភូមិរបស់ពួកគាត់ មានការលំបាកធ្វើដំណើរយ៉ាងខ្លាំង។ ផ្លូវនោះមានពីគឺ ទី១ផ្លូវចូលទៅកាន់កាន់ដីឡូចំការតែ ទី២ផ្លូវទៅកាន់ផ្ទះសំណាក់ នេតឆ័រឡច់ ស្ថិតក្នុងភូមិចំការតែដូចគ្នា។
ពួកគាត់បានលើកឡើងថា ពេលភ្លៀងម្តងៗ មានសភាពរអិល ទឹកដក់ ជង្ហុកធំៗ ពេលខ្លះពួកគាត់ត្រូវធ្វើដំណើវាងផ្លូវ ទើបអាចទៅរួច។ កូនៗរបស់ពួកគាតធ្វើដំណើរទៅរៀនមិនកើតទេ ពេលភ្លៀងម្តងៗ។
ក្រៅពីផ្លូវលំបាក់ហើយ ពួកគាត់នៅខ្វះ អគ្គីសនីប្រើប្រាស់ទៀតផងសំរាប់ ផ្លូវចូលទៅកាន់ដីឡូចំការតែ។ ពួគាត់បញ្ជាក់ថា អគ្គិសនីតបណ្តាញទៅកាន់តែកន្លែង មានមនុស្សរស់នៅច្រើន មានផ្លូវស្រួល មានផ្ទះអ្នកធំនៅ តែបែជាមើលរំលង ពួកគាត់ចំនួន២០គ្រួសារ កំពុងរស់នៅទីងងឹត ដុតទៀន ដុតចង្កៀង បំភ្លឺទៅវិញ។
ដូចច្នេះហើយពួកគាត់ ពួកគាត់សំណូមពរ ដល់ អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយសម្រួលដល់ពួកគាត់ផង។
ពាក់ព័ន្ធក្នុងរឿងផ្លូវ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តមណ្ឌលគិរី លោក ម៉ៅ ធនារក្ស បានបកស្រាយក្នុងវេទិកាសាធារណៈថ្នាក់ខេត្តថា មិនមែនអាជ្ញាធរមើលមិនឃើញ ឬមិនជួយនោះទេផ្លូវនៅទីនោះ លោកបានដាក់ស្នើរ ទៅក្រសួងច្រើនដងហើយ តែលោកមិនទាន់បានទទួល គម្រោងឲ្យធ្វើ។ លោកប្រធានមន្ទីរបញ្ជាក់ថា ផ្លូវនោះ លោកបានដាក់ស្នើរ៣ឆ្នាំកន្លងមកហើយ ហើយឆ្នាំ ២០១៦នេះ លោក ក៏បានដាក់ស្នើរទៅរួចរាល់ហើយដែរ រង់ចាំតែការសម្រេចពីក្រសួងតែប៉ុណ្ណោះ ដើម្បី អភិវឌ្ឍន៍។ ចំពោះផ្លូវដែលមិនទាន់បានទទួលគម្រោង អភិវឌ្ឍន៍នោះ លោកក៏បាន សូមអធ្យាស្រ័យពីប្រជាពលរដ្ឋវិញផងដែរ ព្រោះការអភិវឌ្ឍន៍ផ្លូវមិនមែន ស្នើរភ្លាមបានទទួលភ្លាមនោះទេ គឺធ្វើនៅតាមតំបន់ជាអាទិភាពមុនសិន ទើបសម្រួលនៅតំបន់បន្ទាប់បន្សំជាក្រោយ។
ចំណែកផ្នែកបណ្តាញអគ្គីសនី ត្រូវបានមន្ត្រីអគ្គីសនីឲ្យដឹងថា នឹងលើកគម្រោងអភិវឌ្ឍន៍នៅឆ្នាំ២០១៦ ខាងមុខនេះហើយ។ ហើយការអភិវឌ្ឍន៍បណ្តាញអគ្គីសនីនេះ មន្ត្រីអគ្គីសនីបញ្ជាក់ថា ត្រូវធ្វើឡើងតាម លំដាប់ពីធំទៅតូច ពោលគឺ រាប់ពីតំបន់ដែលមានមនុស្សច្រើន ទៅតំបន់មានមនុស្សតិច ដូចច្នេះកន្លែងមានមនុស្សតិច អគ្គីសនីនិងទៅដល់ក្រោយគេ ដោយហេតុនេះសូមប្រជាពលរដ្ឋមេត្តាយោគយល់ផង៕
ដោយ៖ ឦសាន