​ស្លាប់​៣​នាក់​ សង្គ្រោះ​ទាន់​ពេល​៣៣​នាក់​ ដោយសារ​ទទួលទាន​សាច់​ឆ្កែ​ពុល​ថ្នាំ​

ចែករំលែក៖

​ខេត្តក្រចេះ​៖​ យ៉ាង​ហោច​ណាស់​ប្រជាពលរដ្ឋ​៣​នាក់​បាន​ស្លាប់​ និង​៣២​នាក់​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ និង​ម្នាក់​ទៀត​ដែល​មាន​អាការ​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ ដោយសារ​តែ​ពួក​គេ​ទទួលទាន​សាច់​ឆ្កែ​ ដែល​ពុល​ថ្នាំ​ ។​ ករណី​ទទួល​សាច់​ឆ្កែ​ពុល​ថ្នាំ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ហើយ​ប្រជាពលរដ្ឋ​ដែល​ទទួលទាន​សាច់​ឆ្កែ​នោះ​ចាប់ផ្តើម​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

IMG-20151207-WA0011 (1)

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ស្នួល​កើត​ ឃុំ​ស្នួល​ ខេត្តក្រចេះ​ មាន​សត្វ​ឆ្កែ​មួយ​ក្បាល​បាន​ងាប់​ ហើយ​អ្នក​ភូមិ​ម្នាក់​ ដោយ​ស្តាយ​ ក៏​បាន​យក​ឆ្កែ​នោះ​ទៅ​កោស​ឆ្អើ​ធ្វើ​ម្ហូប​ ។​ ពួក​គេ​បាន​ចែករំលែក​សាច់​ឆ្កែ​ទទួលទាន​នៅ​ក្នុងភូមិ​ ។​ ប្រភព​បាន​ឲ្យ​ដឹង​ថា​ មាន​សត្វ​ឆ្កែ​មួយ​ក្បាលមាន​ជន​មិន​ស្គាល់​មុខ​បំពុល​ស្លាប់​ ហើយ​ត្រូវ​បាន​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ​ ប៊ិ​ន​ ឡាយ​គេង​ អាយុ​៦៧​ឆ្នាំ​ យក​សាច់​ឆ្កែ​នោះ​មក​ធ្វើ​ម្ហូប​ ។​ សាច់​ឆ្កែ​នោះ​ ត្រូវ​បាន​ចែករំលែក​ឲ្យ​ភូមិ​ជិតខាង​ និង​សាច់​ដែល​ស្លរ​រួច​នោះ​ទៀត​ ។​

​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ប្រជាជន​ក្នុងភូមិ​បាន​ទទួលទាន​សាច់​ឆ្កែ​នោះ​ភាគច្រើន​ ដោយ​មិន​ចាប់អារម្មណ៍​អ្វី​ទេ​ ។​ នៅ​ពេល​នោះ​ គេ​បាន​បោះ​ឆ្អឹង​ឆ្កែ​ទៅ​លើ​ដី​ ហើយ​ក៏​មាន​ឆ្កែ​ជំទង់​មួយ​ក្បាល​មក​អង្គៀ​ម​ឆ្អឹង​នោះ​ ហើយ​ក៏​ងាប់​ទៀត​ ។​ អ្នក​ភូមិ​មិន​បាន​ចាប់អារម្មណ៍​ ក៏​បាន​យក​ឆ្កែ​ដែល​ងាប់​ទី​២​នេះ​ធ្វើ​ម្ហូប​បន្ត​ទៀត​ ។​ នៅ​ពេល​នោះ​ ក៏​មាន​អាការ​ពុល​មនុស្ស​ក្នុងភូមិ​ជា​ច្រើន​នាក់​ ។​ ក្រឡេក​ទៅ​មើល​សាច់​ឆ្កែ​ដែល​ប្រឡាក់​ទុក​អាំង​ បែរជា​មានទឹក​ពណ៌​ខៀវ​ ទើប​មានការ​ភ្ញាក់ផ្អើល​ឆ្កែ​ដែល​ងាប់​បន្ត​គ្នា​ទាំង​២​ក្បាល​នោះ​គឺ​ពុល​ថ្នាំ​ ។​ មាន​ន័យ​ថា​ ឆ្កែ​ទី​១​ដែល​ងាប់​ គឺ​ពុល​ថ្នាំពុល​ដោយ​ផ្ទាល់​ ។​ រីឯ​ឆ្កែ​ទី​២​ដែល​ងាប់​ ដោយសារ​តែ​អង្គៀ​ម​ឆ្អឹង​ឆ្កែ​ទី​១​ ។​

​នៅ​ពេល​ភ្ញាក់ផ្អើល​ករណី​ពុល​នេះ​ ទើប​ធ្វើ​ឲ្យ​អ្នក​ភូមិ​ចាប់អារម្មណ៍​ហើយ​ក៏​មាន​អាការ​ក្អួតចង្អោរ​ និង​បាន​នាំ​គ្នា​ចូល​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជា​បន្តបន្ទាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​បើ​តាម​របាយការណ៍​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​ទទួលទាន​សាច់​ឆ្កែ​ស្លាប់​ជា​បន្តបន្ទាប់​ មាន​៣​នាក់​ ស្រី​២​នាក់​ ដែល​មាន​១​ ឈ្មោះ​ ជា​ រ៉េ​ត​ ភេទ​ប្រុស​ អាយុ​៧៦​ឆ្នាំ​ ទី​២​ ប្រឹង​ សា​រ៉​ន​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ និង​ទី​៣​ ឈ្មោះ​ ប៊ិ​ន​ ឡាយ​គេង​ អាយុ​៦៧​ឆ្នាំ​ ។​ ទាំង​បី​នាក់​រស់នៅ​ភូមិ​ស្នួល​កើត​ ឃុំ​ស្នួល​ ស្រុក​ ស្នួល​ ខេត្តក្រចេះ​ ។​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ពុល​៣៣​នាក់​ មាន​២៧​នាក់​ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ និង​ម្នាក់​មាន​អាការ​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ និង​មួយ​ចំនួន​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​ ៕​

IMG-20151207-WA0012

IMG-20151207-WA0014 (1)

IMG-20151207-WA0013 (1)

IMG-20151207-WA0015

...

ដោយ៖ កោះ​ទ្រុង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print