ផ្លូវ​នៅ​ភូមិ​ចំការ​តែ​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ខូចខាត​ខ្លាំង​ ព្រមទាំង​ខ្វះ​អគ្គី​ស​នី​ប្រើប្រាស់​ទៀត​ផង

ចែករំលែក៖

​ខេត្តមណ្ឌលគិរី​៖​ ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំការ​តែ​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ត្អូញត្អែ​ថា​ផ្លូវ​ចូល​ទៅ​កាន់​ផ្ទះ​ក្នុងភូមិ​របស់​ពួក​គាត់​ មានការ​លំបាក​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​។​ ផ្លូវ​នោះ​មាន​ពី​គឺ​ ទី​១​ផ្លូវ​ចូល​ទៅ​កាន់​កាន់​ដី​ឡូ​ចំការ​តែ​ ទី​២​ផ្លូវ​ទៅ​កាន់​ផ្ទះសំណាក់​ នេ​ត​ឆ័​រឡ​ច់​ ស្ថិត​ក្នុងភូមិ​ចំការ​តែ​ដូច​គ្នា​។​

Picture2

​ពួក​គាត់​បាន​លើក​ឡើង​ថា​ ពេល​ភ្លៀង​ម្តងៗ​ មាន​សភាព​រអិល​ ទឹក​ដក់​ ជង្ហុក​ធំៗ​ ពេល​ខ្លះ​ពួក​គាត់​ត្រូវធ្វើ​ដំណើ​វាង​ផ្លូវ​ ទើប​អាច​ទៅ​រួច​។​ កូនៗ​របស់​ពួក​គាត​ធ្វើ​ដំណើរ​ទៅ​រៀន​មិនកើត​ទេ​ ពេល​ភ្លៀង​ម្តងៗ​។​

​ក្រៅពី​ផ្លូវលំ​បាក់​ហើយ​ ពួក​គាត់​នៅ​ខ្វះ​ អគ្គី​ស​នី​ប្រើប្រាស់​ទៀត​ផង​សំរាប់​ ផ្លូវ​ចូល​ទៅ​កាន់​ដី​ឡូ​ចំការ​តែ​។​ ពួ​គាត់​បញ្ជាក់​ថា​ អគ្គិសនី​ត​បណ្តាញ​ទៅ​កាន់តែ​កន្លែង​ មាន​មនុស្ស​រស់នៅ​ច្រើន​ មាន​ផ្លូវ​ស្រួល​ មានផ្ទះ​អ្នកធំ​នៅ​ តែ​បែ​ជា​មើល​រំលង​ ពួក​គាត់​ចំនួន​២០​គ្រួសារ​ កំពុង​រស់នៅ​ទី​ងងឹត​ ដុត​ទៀន​ ដុត​ចង្កៀង​ បំភ្លឺ​ទៅ​វិញ​។​

​ដូច​ច្នេះ​ហើយ​ពួក​គាត់​ ពួក​គាត់​សំណូមពរ​ ដល់​ អាជ្ញាធរ​ពាក់ព័ន្ធ​ មេត្តា​ជួយ​សម្រួល​ដល់​ពួក​គាត់​ផង​។​

​ពាក់ព័ន្ធ​ក្នុង​រឿង​ផ្លូវ​ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ ខេត្តមណ្ឌលគិរី​ លោក​ ម៉ៅ​ ធនា​រក្ស​ បាន​បកស្រាយ​ក្នុង​វេទិកាសាធារណៈ​ថ្នាក់​ខេត្ត​ថា​ មិនមែន​អាជ្ញាធរ​មើល​មិនឃើញ​ ឬ​មិន​ជួយ​នោះ​ទេ​ផ្លូវ​នៅ​ទីនោះ​ លោក​បាន​ដាក់​ស្នើរ​ ទៅ​ក្រសួង​ច្រើន​ដង​ហើយ​ តែ​លោក​មិន​ទាន់​បាន​ទទួល​ គម្រោង​ឲ្យ​ធ្វើ​។​ លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា​ ផ្លូវ​នោះ​ លោក​បាន​ដាក់​ស្នើរ​៣​ឆ្នាំ​កន្លង​មក​ហើយ​ ហើយ​ឆ្នាំ​ ២០១៦​នេះ​ លោក​ ក៏​បាន​ដាក់​ស្នើរ​ទៅ​រួចរាល់​ហើយ​ដែរ​ រង់​ចាំតែ​ការ​សម្រេច​ពី​ក្រសួង​តែ​ប៉ុណ្ណោះ​ ដើម្បី​ អភិវឌ្ឍន៍​។​ ចំពោះ​ផ្លូវ​ដែល​មិន​ទាន់​បាន​ទទួល​គម្រោង​ អភិវឌ្ឍន៍​នោះ​ លោក​ក៏​បាន​ សូម​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​វិញ​ផង​ដែរ​ ព្រោះ​ការ​អភិវឌ្ឍន៍​ផ្លូវ​មិនមែន​ ស្នើរ​ភ្លាម​បាន​ទទួល​ភ្លាម​នោះ​ទេ​ គឺ​ធ្វើ​នៅ​តាម​តំបន់​ជា​អាទិភាព​មុន​សិន​ ទើប​សម្រួល​នៅ​តំបន់​បន្ទាប់បន្សំ​ជា​ក្រោយ​។​

​ចំណែក​ផ្នែក​បណ្តាញអគ្គីសនី​ ត្រូវ​បាន​មន្ត្រី​អគ្គី​ស​នី​ឲ្យ​ដឹង​ថា​ នឹង​លើក​គម្រោង​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ហើយ​។​ ហើយ​ការ​អភិវឌ្ឍន៍​បណ្តាញអគ្គីសនី​នេះ​ មន្ត្រី​អគ្គី​ស​នី​បញ្ជាក់​ថា​ ត្រូវធ្វើ​ឡើង​តាម​ លំដាប់​ពី​ធំ​ទៅ​តូច​ ពោល​គឺ​ រាប់​ពី​តំបន់​ដែល​មាន​មនុស្ស​ច្រើន​ ទៅ​តំបន់​មាន​មនុស្ស​តិច​ ដូច​ច្នេះ​កន្លែង​មាន​មនុស្ស​តិច​ អគ្គី​ស​នី​និង​ទៅ​ដល់​ក្រោយ​គេ​ ដោយហេតុ​នេះ​សូម​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​ផង​៕​

Picture1

Picture3

...

ដោយ៖ ឦសាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print