ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបងដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង កំពុងតែតាមប្រម៉ាញ់ស្វែងរកចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់ អាវុធម្ចាស់ផ្ទះវេរប្រាក់វីង នៅស្រុកមោងប្ញស្សីនោះហើយ។ ក៏ប៉ុន្តែការស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួនក្រុមចោរប្លន់ទាំងនោះ រហូតមកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ មិនទាន់រកឃាត់ខ្លួន ជនសង្ស័យជោរប្លន់នៅឡើយនោះទេ។
សូមរំលឹកថាផ្ទះវេរប្រាក់វីងមួយកន្លែងនៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជន ស្ថិត ក្នុងនៅក្នុងភូមិចាមរអាម ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ជាប់និងព្រំប្រទល់ស្រុករុក្ខគីរី ត្រូវបានក្រុមចោរប្លន់មានគ្នា៣នាក់កាំភ្លើងវែងខ្លី២ដើម គាស់ចំរឹងបង្រួចផ្ទះ ចូលទៅភ្ជង់និងចាប់ម្ចាស់ផ្ទះចងប្លន់យកទ្រព្យសម្បត្តិបានសម្រេចហើយនាំគ្នារត់គេចខ្លួនបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង១២និង០៥នាទីយប់រំលងអធ្រាត្រថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។
ជុំវិញនៃហេតុការណ៍អំពើប្លន់ប្រដាប់អាវុធខាងលើបើតាមការរៀបរាប់ពីម្ចាស់ផ្ទះដែលជាជនរងគ្រោះ ឈ្មោះ ទូច ងឿនភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុ គាត់ និងប្រពន្ធកូននាំគ្នាដេកលង់លក់យ៉ាងស្កប់ស្កល់នៅបន្ទប់ខាងលើផ្ទះ បន្ទាប់មកស្រាប់តែមានមនុស្ស១ក្រុមមានគ្នា៣នាក់មិនពាក់មុខនោះទេប្រដាប់ដោយអាវុធចំនួន២ដើមកាំភ្លើងខ្លី១ដើម និងកាំភ្លើងAKស្វាយ១ដើម ហើយបានយកដែកស្បែង១ដើមគាស់ចំរឹងបង្អួចផ្ទះនៅជាន់ខាងក្រោម ហើយចូលទៅភ្ជង់និងចាប់គាត់និងប្រពន្ធកូនដោយគំរាមកុំឱ្យស្រែកហើយពួកវាគាស់ទម្លុះទម្លាយទូរ៉ើកកាយពេញក្នុងផ្ទះហើយប្រមូលយកទ្រព្យសម្បត្តិក៏ នាំគ្នារត់គេចខ្លួនបាត់ទៅទិសខាងជើង។ទ្រព្យសម្បត្តិចោរប្លន់យកទៅរួមមានប្រាក់ខ្មែរចំនួន៣០លានរៀលប្រាក់ថៃចំនួន៣ម៉ឺនបាត ប្រាក់ដុល្លារចំនួន៣០ដុល្លាខ្សែដៃប្លាទីនមួយខ្សែទម្ងន់៧ជី កងដៃប្លាទីន៧កងទម្ងន់៧ជីទូរស័ព្ទដៃអិនណូគាអិនចុចពិលចំនួន២គ្រឿង ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរី២០១២ ស្លាកលេខ បាត់ដំបង១N-៤៨៥៦ ចោរប្លន់ទាំងនោះបានជិះម៉ូតូប្លន់បានសម្រាប់ធ្យោបាយរត់គេចខ្លួនផងដែរ។
ក្រោយពីក្រុមចោរប្លន់បានសកម្មភាពប្លន់ម្ចាស់ផ្ទះនោះហើយ សមត្ថកិច្ចបានដេញតាមប្រម៉ាញ់ក្រុម ពួកចោរប្លន់ ហើយពួកវាទំនងជាមានការភ័យស្លន់ស្លោ ក៏បានផ្តួលម៉ូតូដែលប្លន់បានចោលនៅកណ្តាលវាលស្រែមួយកន្លែងស្ថិតនៅចម្ងាយពីកន្លែងកើតហេតុជាង២គីឡូម៉ែត្រម៉ូតូនោះត្រូវបានសសមត្ថកិច្ចយកមករក្សាទុកហើយបានប្រគល់ឱ្យម្ចាស់ដើមវិញ៕
ដោយ៖ សំ វិច្ឆិកា