ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងដែលជាជនដៃដល់២នាក់នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ក្មេងទំនើងដៃដល់ទាំង២នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត ចុះទៅឃាត់ខ្លួនពួកគេកាលពីវេលាម៉ោហ៩យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។បន្ទាប់ពីពួកគេរត់គេចខ្លួនទៅសម្ងំលាក់ខ្លួនទៅនោះ។
ការចាប់ឃាត់ខ្លួនពួកគេនោះដែរ ក្រោយពីជនដៃដល់និងបក្ខពួកមានគ្នា៣នាក់ធ្វើសកម្មភាពជិះម៉ូតូប្រើដាវសាំម៉ូតូរ៉ៃដេញកាប់ទៅលើក្មេងទំនើង១ក្រុមទៀតមានគ្នា២នាក់កំពុងជិះម៉ូតូនៅលើផ្លូវជាតិលេខ៥ក្នុងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណកាលពីយប់ថ្ងៃទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់។
លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញមុខជនដៃដល់ទាំង២នាក់ចំពោះអ្នកសារព័ត៌មានក្រោយពីចាប់ឃាត់ខ្លួនពួកគេបានហើយនោះ។យុវជនដៃដល់ទាំងពីរ មានឈ្មោះ យុំសុផាតហៅតាក់ អាយុ២២ឆ្នាំ និងឈ្មោះសុភ័ក្ត្រ អាណុន អាយុ១៨ឆ្នាំ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន អ៊ាន ប៊ុនរុង អាយុ១៥ឆ្នាំ ពួកគេរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ចំណែកអ្នករងរបួសទាំង២នាក់មានឈ្មោះលី ចិត្ត ភេទប្រុសអាយុ២៨ ឆ្នាំ រងរបួសជាច្រើនកាំបិតចំក្បាល និងឈ្មោះភិនលាន ភេទប្រុសអាយុ១៨ ឆ្នាំរងរបួសខ្វះភ្នែក ខាងស្តាំអ្នកទាំង២មានទីលំនៅ ក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាមានជ័យ។ជនដៃដល់ធ្វើសកម្មភាពកាប់ជនរងគ្រោះដោយសារតែច្រឡំទៅនឹងក្រុមក្មេងមួយក្រុមទៀត ដែលជាគូរទំនាស់របស់ខ្លួន។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥មានក្មេងទំនើង២ក្រុមបានជិះម៉ូតូទាញដាវសាំម៉ូរ៉ៃកាប់គ្នានៅលើថ្នលជាតិលេខ៥ នៅចំណុចទល់និងខ្លោងទ្វារវត្តភ្នំជញ្ជាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បណ្តាលឱ្យមានការភ្ញាក់ផ្អើល។ ជនដៃដល់ក្រោយពីធ្វើសកម្មភាពបានរត់គេចទៅសម្ងំលាក់ខ្លួននៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ។លុះនៅយប់ថ្ងៃទី៥ ខែធ្នូ ទើបកម្លាំងនគរបាលចុះទៅជាប់ឃាត់ខ្លួនពួកគេបាន២នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួន សមត្ថកិច្ចបច្ចុប្បន្នកំពុងតែស្វែងរកចាប់ឃាត់ខ្លួនបក្ខពួកដែលរត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសតាម ផ្លូវច្បាប់បន្ថែមទៀត។
សូមព្ជាក់ថា នៅខេត្តន្ទាយមានជ័យក្មេងទំនើងក្នុងរយៈពេលចុងក្រោយនេះត្រូវគេមើលឃើញថាហាក់បីដូចកំរើកឡើងវិញ។ពាក់ព័ន្ធនិងក្មេងទំនើងនោះដែរកាលពីកន្លងទៅនេះ ក៏ធ្លាប់កើតមានក្មេងទំនើងឈ្លោះគ្នាចេញពីក្លឹបរាំហ្គោលថោន និងក្លឹបវិមានរៀមបានប្រើដាវសាំម៉ូរ៉ៃកាប់គ្នាដាច់ដៃរហូតដល់២នាក់ ទៀតផង។ ក៏ប៉ុន្តែរាល់ការប្រព្រឹត្តបទល្មើសរបស់ជនដៃដល់ជាក្មេងទំនើងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ជាបន្តបន្ទាប់នោះហើយផងដែរ៕
ដោយ៖ សំ វិច្ឆិកា