នាយក្តិបទទួលអំណោយលើកទី២ពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងនាយក្តិបដែលមានជំងឺច្រើនមុខកំពុងស្នាក់នៅនិងព្យាបាលនៅផ្ទះនោះទទួលបានអំណោយជាលើកទី២ពីសំណាក់កាកបាទក្រហមកម្ពុជា។ ការទទួលត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃពុធទី​៦​ខែកុម្ភៈ​ឆ្នាំ២០១៩​។

ក្រោមវត្តមានលោកស្រីម៉ែននារីសោភ័គ​អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានជួប​សំណេះ​សំណាលសួរសុ​ខទុក្ខ​ជាមួយ​អ្នកស្រី​ហួន​ថាតពីស្ថានភាពជំងឺរបស់តារា​កំប្លែងជើង​ចាស់​នាយក្តឹបអាយុ​៦០ឆ្នាំជាស្វាមីដែលមានជំងឺ​សម្ពាធសរសៃឈាម​បេះដូងធ្ងន់ធ្ងរ​កកឈាមក្នុងខួរក្បាល​ទឹក​នោមផ្អែម​និងទឹកចូលសួត​កំពុងសម្រាកព្យាបាល​នៅគេហ​ដ្ឋា​នស្ថិតនៅ​ភូមិខ្ទរ​សង្កាត់ព្រែកលៀប​ខណ្ឌជ្រោយចង្វារ​លោកជំទាវម៉ែននារីសោ​ភ័គក៏​បានពាំនាំ​នូវប្រសា​សន៍​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តាំផ្ញើនូវការសួរសុខទុក្ខ​ចំពោះសិល្បករ​ជើងចាស់ធ្លាប់​មានទេពកោសល្យ​និងបន្សល់ទុកស្នាដៃ​សិល្បៈកំប្លែង​ជាច្រើន​។

ជាមួយគ្នានេះ​លោក​ស្រី​បានផ្តាំផ្ញើ​ឱ្យក្រុមគ្រួសារនាយក្តឹប​ខិតខំថែទាំសុខភាពស្វាមី​ឪពុក​ ​ឱ្យបានល្អហើ​យអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​និងជូនពរឆាប់​បានជាសះ​ស្បើយឡើងវិញ។ទន្ទឹមនឹងនេះ​អ្នកស្រី​ហួន​ថាត​និងកូនប្រុស​បានសំដែងក្តីរំភើ​បឥតឧបមា​និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន​ដែលបានយកចិត្តទុកដាក់គិតគូរជួយសម្រាលទុក្ខលំបាក​និងលើក​ទឹកចិត្តដល់​នាយក្តឹប​ក៏ដូចជាអ្នកដែលជួបទុក្ខលំបាកទូទៅដោយគ្មានការរើសអើង​អ្វី​ឡើយ​ហើយ​អំណោ​យ​ផ្ត​ល់ជូនលើ​កទី​២​នេះ​រួមមាន​អង្ករ​មី​ត្រីខ​ទឹកដោះគោ​ស្ករស​ទឹកប្រទាល​កន្ទុយក្រពើ​ទឹកត្រចៀកកាំ​មុង​ភួយ​សារុង​ក្រមា​និងថវិកាមួយចំនួន។

គួរបញ្ជាក់ដែរថានាយក្តិបមានជំងឺច្រើនមុខដូចជាទឹកដក់ក្នុងសួតទឹកនោមផ្អែមដាច់សរសៃឈាមខួរក្បាលខ្វះឈាមក្នុងបេះដូងព្រមទាំងលើសឈាមថែមទៀត។បើតាមការបញ្ជាក់ពីសាច់ញាតិរបស់តារាកំប្លែងនាយក្តិបបានបញ្ចាក់ថាភរិយាតារាកំប្លែងរូបនេះសម្រេចបន្តបញ្ជូនប្តីឲ្យទៅបន្តព្យបាលនៅខេត្តមួយនៃប្រទេសថៃក្រោយពីឃើញសភាពជំងឺរបស់ប្ដីខ្លួនកាន់តែដុនដាបទៅៗ។ដំណឹងដែលគួរឲ្យអាណិតគឺពេលនេះក្រុមគ្រួសារដឹកនាយ ក្តិបមកទឹកដីមាតុភូមិវិញក្រោយពីការព្យាបាលបានមួយរយៈត្រឹមតែជំងឺសួតធូរស្បើយបន្តិចខណៈដែលជំងឺបេះ ដូងនិងខួរក្បាលមិនទាន់ធ្វើការវះកាត់៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print