លោក នេត្រ ភក្ត្រា និងលោក ខ្វៃ អាទិត្យា ដឹកនាំសហការីចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សដែលសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ខេត្តមណ្ឌលគិរី+ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ខ្វៃ អាទិត្យា អគ្គនាយកវិទ្យុនិងទូរទស្សន៍អប្សរា ព្រមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញចុះទៅសាកសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សដោយផ្ទាល់ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

លោក នេត្រ ភក្ត្រា និងឯកឧត្ដម ខ្វៃ អាទិត្យា រួមទាំងមន្រ្តីក្រោមឱវាទបានសម្ដែងនូវអារម្មណ៍រីករាយនៅគ្រាដែលបានឃើញស្នាមញញឹម ក៏ដូចជាស្ថានភាពរបួសរបស់មន្រ្តីឧទ្យានុរក្សបានធូរស្រាល រួមទាំងការនិយាយនិងពិសាអាហារបានច្រើន។ លោករដ្ឋលេខាធិការ និងលោកអគ្គនាយកវិទ្យុនិងទូរទស្សន៍អប្សរា ព្រមទាំងសហការីក៏បានប្រគល់ថវិកាមួយចំនួនជូនដល់មន្រ្តីឧទ្យានុរក្សនិងភរិយា ហើយសង្ឃឹមថា ជនរងគ្រោះនិងភរិយា អាចនឹងបានឆាប់វិលត្រឡប់ទៅកាន់លំនៅឋានវិញក្នុងពេលឆាប់ៗនេះមិនខាន។

ជាមួយគ្នានេះ លោកចេង ចន្ធី ដែលជាមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក និងភរិយា ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក នេត្រ ភក្ត្រា និងលោក ខ្វៃ អាទិត្យា ព្រមទាំងសហការីទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចុះសាកសួរសុខទុក្ខដោយផ្ទាល់ដល់មន្ទីរពេទ្យផងដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print