ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តព្រូសមួ យគ្រឿងបត់ស្តាំដៃឆ្លងផ្លូវយ៉ា ងលឿន ហើយបួងចង្កូតមិនទាន់ ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវក្រោ មស្ពានអាកាស៥មករា បណ្តាលឲ្យខឿនផ្លូវបែកនិងរបើកឥដ្ ឋការូមួយចំនួន ចំណែករថយន្តបង្កដាច់កាឡែកង់មុ ខផ្នែកខាងឆ្វេង រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានអាកាស៥មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវ២៨៩ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេ តុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្ រឿងម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-0507ធ្វើ ដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ សី ខាងក្រោមស្ពានអាកាស ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបត់ស្តាំដៃមកផ្លូវ២៨៩ ក្នុងល្ បឿនលឿន ខណះបួងចង្កូតមិនទាន់ក៏ជ្រុលបុ កខឿនផ្លូវពេញទំហឹង បណ្តាលឲ្យបែកខឿនផ្លូវ និងរបើកការូមួយចំនួនចំណែករថយន្ តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេ ងយ៉ាងដំណំ និងទៅមុខលេងរួច រីឯម្ចាស់រថយន្តបានគេចខ្លួនចេ ញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនា ញឲ្យចុះមកធ្វើការវាស់វែងយករថយន្ តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្ លូវគោករាជធានីភ្នំពេញរងចាំម្ចា ស់ចូលខ្លួនមកដោះស្រាយគ្នាទៅតា មផ្លូវច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ