ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការ ងារជាមួយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះ រាជាណាចក្រកម្ពុជា លោក Masahiro Imamuru និងលោកស្រី Obuchi ប្រធាន ប្រតិភូមិត្ដភាពសភាជប៉ុនបានជម្រាប ជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ច របស់លោក និងប្រតិភូមកកាន់ព្រះរាជា ណាចក្រកម្ពុជានៅពេលនេះដើម្បីចូល រួមខួប៥០ឆ្នាំក្រុមស្ម័គ្រចិត្ដយុវជន ជប៉ុនសម្រាប់កិច្ចសហប្រតិបត្ដិការ ក្រៅប្រទេស ។
លោក អ៊ាង សុផល្លែត ជំនួយការ សម្ដេចតេជោបានប្រាប់ឱ្យដឹងនៅក្រោយ ជំនួបថា ប្រតិភូមិត្ដភាពសភាជប៉ុនបាន ចូលជួបសម្ដែងការគួរសមនិងពិភាក្សា ការងារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ* ឆ្នាំ ២០១៥ នៅវិមានសន្ដិភាពទីស្ដីការគណៈ រដ្ឋមន្ដ្រីក្នុងឱកាសដែលប្រតិភូបានមក បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ។
លោកប្រធានមិត្ដភាពសភាជប៉ុន មានប្រសាសន៍ថា លោកបានមកកាន់ ព្រះរាជាណាចក្រកម្ពុជាប្រមាណជាង ១០ឆ្នាំមុន ហើយនៅពេលនេះលោក បានឃើញផ្ទាល់ភ្នែកការអភិវឌ្ឍរបស់ ប្រទេសកម្ពុជា ប្រជាជនកម្ពុជាបានរីក មុខរីកមាត់ស្រស់ថ្លា រីករាយ ហើយជាង នេះទៅទៀតកម្ពុជាកំពុងធ្វើការងារយ៉ាង សកម្ម ។ ក្នុងន័យនេះលោកប្រធានប្រតិភូ បានសម្ដែងការអបអរសាទរជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ។
លោកប្រធានប្រតិភូមានប្រសាសន៍ បន្ដថា នេះជាលទ្ធផល ជាស្នាដៃរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រីក្នុងការដឹក នាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍ ។
លោកប្រធានប្រតិភូបានកត់សម្គាល់ ផងដែរថា បន្ទាប់ពីមានកិច្ចព្រមព្រៀង គាំពារគាំទ្រនិងការពារអ្នកវិនិយោគ កន្លងមក គឺមានការកើនឡើងផ្នែកវិនិ យោគ និងវិនិយោគិនជប៉ុនមកកាន់ព្រះ រាជាណាចក្រកម្ពុជា ។ ក្នុងន័យនេះលោក មានប្រសាសន៍ថា លោកនឹងជំរុញធ្វើ យ៉ាងណាឱ្យសភាជប៉ុនអនុម័តឱ្យមាន ការហោះហើរត្រង់ពីជប៉ុនមកកាន់កម្ពុជា ដើម្បីជាការគាំទ្រនៃការកើនឡើងអ្នក វិនិយោគ និងអ្នកទេសចរជប៉ុនមកកាន់ ព្រះរាជាណាចក្រកម្ពុជា ។
ជាការឆ្លើយតបសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា បន្ថែមទៅលើទិវាខួប៥០ ឆ្នាំអ្នកស្ម័គ្រចិត្ដយុវជនជប៉ុនសម្រាប់ កិច្ចសហប្រតិបត្ដិការក្រៅប្រទេសនេះ គួរមានសកម្មភាពផ្សេងៗថែមទៀត បន្ថែមលើសកម្មភាពដែលមានស្រាប់ ព្រោះសកម្មភាពទាំងនេះកន្លងមកជប៉ុន ធ្លាប់បានធ្វើខ្លះមកហើយដែរ ដូចជានាវា យុវជនជប៉ុនជាដើម ។ សកម្មភាពនេះ គឺជំរុញទំនាក់ទំនងរវាងប្រជាជននឹង ប្រជាជន ជាពិសេសរវាងយុវជននឹង យុវជន ។
ក្នុងឱកាសនោះដែរសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ជប៉ុន ប្រជាជនជប៉ុនដែលបានជួយដល់ កម្ពុជានៅពេលនេះ គឺច្រករបៀបខាង ត្បូងត្រូវបានតភ្ជាប់ដោយស្ពានត្សឹបាសា ហើយកំពុងបន្ដទៅទៀតនៅផ្នែកខេត្ដ កោះកុង និងប្រទេសថៃ ។ អ្វីដែលសម្ដេច កំពុងតែរង់ចាំនោះគឺការហោះហើរត្រង់ ពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា ៕
ដោយ៖ ហេង សូរិយា