ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម រវាងលោកវរសេនីយ៍ឯក Shehu Usman Bakari ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួរប្រទេស ម៉ាឡេស៊ីបានចូលជួបសម្ដែងការគួរសម ជាមួយលោកនាយឧត្ដមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅខុទ្ទកាល័យអគ្គបញ្ជាការ ។
លោកនាយឧត្ដមសេនីយ៍ ម៉ក់ សារុន ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការបាន សម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ វត្ដមានវរសេនីយ៍ឯក Shehu Usman Bakari ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជានាពេលនេះ ធ្វើឱ្យ ទំនាក់ទំនងកិច្ចសហប្រតិបត្ដិការ រវាង កងទ័ពប្រទេសទាំង២កម្ពុជា-នីហ្សេរីយ៉ា កាន់តែជិតស្និទ្ធស្អិតល្មួតបន្ថែមទៀត ។
លោកវរសេនីយ៍ឯក Shehu Usman Bakari បានសម្ដែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះវត្ដមានលោកនាយឧត្ដម សេនីយ៍អគ្គមេបញ្ជាការរង ដែលបាន ឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូប លោកចូលជួបសំណេះសំណាល សម្ដែង ការគួរសម និងឈ្វេងយល់ពីសភាព ការណ៍ពិតនៅកម្ពុជា ។ ក្នុងនោះនីហ្សេ រីយ៉ាបានដាក់អនុព័ន្ធយោធាប្រចាំព្រះ រាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០១០មក ម្ល៉េះ ដើម្បីរឹតចំណងមេត្រីភាព និងកិច្ច សហប្រតិបត្ដិការជាមួយគ្នា ។ កន្លងមក ប្រទេសកយើងទាំង២ ក៏ធ្លាប់មានបញ្ហា ប្រឈមប្រហាក់ប្រហែលគ្នា ខ្ញុំយល់ថា មិត្ដរបស់យើងមានគ្រប់ទីកន្លែងលើ ពិភពលោក ។ មិត្ដភាពយើងបានធ្វើ ដំណើរគ្រប់ទីកន្លែងទាំងអស់ដើម្បីស្វែង រកមិត្ដ ក្នុងនោះក៏មានកម្ពុជាផងដែរ ។
លោកវរសេនីយ៍ឯកទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបន្ដទៀតថាក្នុងពេល ឆាប់ៗខាងមុខនេះ កម្មសិក្សាការីផ្នែក សេនាធិការកងទ័ព ប្រទេសនីហ្សេរីយ៉ានឹង មកសិក្សាឈ្វេងយល់ពីកងយោធពលខេមរ ភូមិន្ទ ។
លោកនាយឧត្ដមសេនីយ៍ ម៉ក់ សារុន បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានសុខ សន្ដិភាពពេញលេញបរិបូរណ៍ ក្រោយបាន បញ្ចប់សង្គ្រាមរាុំរ៉ៃជាង២ទសវត្សរ៍កន្លង មកនេះ ក្រោមនយោបាយឈ្នះ=ឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រ កម្ពុជា ធ្វើឱ្យសង្គមមានការអភិវឌ្ឍលើ គ្រប់វិស័យ ។ ក្នុងនោះខ.ភ.មកំពុងដើរ តួនាទីយ៉ាងសំខាន់ចូលរួមក្នុងបេសកកម្ម អង្គការសហប្រជាជាតិទៅប្រទេសមួយ ចំនួន ក្នុងពិភពលោកលើក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ក្នុងនោះក៏មានប្រទេស នីហ្សេរីយ៉ាផងដែរ ៕
ដោយ៖ សុខដុម