ភ្នំពេញ៖ បើទោះបីជារឿងរ៉ាវស្នេហារវាង តារាសម្តែង ភិន សុដាលីស និងប៉ែន ចំរ៉ុង បានបញ្ចប់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែដំណឹងលេចលឺក្នុងចង្កោមអ្នកសិល្បៈនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ខណៈដែលមានបន្តអុជឲ្យរឿងរ៉ាវអតីតកាលឲ្យឆេះគ្មានទីបញ្ចប់។ ជួបរឿងរ៉ាវមិនពិរោះហើរមកប៉ះត្រចៀកញឹកញាប់បានធ្វើឲ្យលោកអ៊ិន សុភិនជាឪពុកចេញសារប្រតិកម្មព្រលះជាថ្មីចំពោះរឿងនេះ។
លោក អ៊ិន សុភិន ដែលជាឪពុកបានបញ្ចេញសារវាយប្រហារ តបទៅកាន់អ្នក គិតមិនល្អ និយាយមិនល្អចំពោះកូនស្រីខ្លួន ទាំងបំពាន និងគ្មានការពិតដោយលោកបានលើកឡើងដោយសម្តីធ្ងន់ៗថា សូមនិយាយខ្លះទ្រាំមិនបាន ហេតុអីមនុស្សមួយចំនួនចូលចិត្តដើរនិយាយបង្ខូចឈ្មោះគេម្ល៉េះ? ជាពិសេសរឿងកូនស្រីលោកមានដូចតទៅ:រឿងចាស់ បានកន្លងផុតទៅហើយតែអាបងប្រុសវានៅអាមេរិចឡូវែល នៅតែដើរនិយាយទៀតថាកូនលោកឆ្គួតបានគេលែងក្បាលចោល ហើយមិនចប់ទៀតថា កូនលោកទៅស្រលាញ់ប្អូនវា ដោយមានបំណងចង់បោកលុយប្អូនវា។ ទោះមិននិយាយសំដៅទៅលើបុគ្គលណាម្នាក់ក្តីក៏គេអាចកាត់ន័យយល់ដែរថាគឺសំដៅទៅលើអតីតស្វាមីកូនស្រីលោក។ លោកបន្តថាចំណែកនៅស្រុកខ្មែរវិញ អោយតែឃើញកូនលោកដើរជាមួយប្រុសៗមិនថា ចាស់រឺក្មេងសុតតែសង្សារកូនលោកទាំងអស់។ លោកថា”កូនស្រីចូល ក្លឹប ជួបជុំមិត្តភក្តិក៏មិនបានសុតតែជាស្រីដើរផឹកស៊ីអាវាសែដែលកាលពីមុនខំអាណិតវាតែការពិតវាថោកចឹងសោះ”។
នៅក្នុងសារដដែលនោះ លោកបានសរសេរថា “ខ្ញុំចង់ប្រាប់ពួកអ្នកវិញថាកូនស្រីខ្ញុំដែលទៅធ្វើអី អ្នកឯងកូនខ្ញុំការងារច្រើនណាស់ រកពេលសំរាកមិនបានផង ពួកអ្នកធ្លាប់ជួយកូនខ្ញុំអីខ្លះឈប់ធ្វើចរិកថោកទាប ដើរនិយាយដើមគេប្រយត្ន័ងាប់មួយពូជ ទៅពេលនេះកូនខ្ញុំមិនពាក់ពន្ធ័រឿងសង្សារស្នេហាជាមួយអ្នកណាទេ កូនរវល់ណាស់រឿងរកស៊ីរឿងថតកុនការងារកូនរបស់វា ឈប់មើលងាយស្រ្តីខ្មែរទៅពួកអាអ្នកច្រណែនឈ្នានីស កូនខ្ញុំពេលនេះនាងបានសុខហើយ”។
ទន្ទឹមគ្នានេះដែរ តារាសម្តែងពន្លកថ្មី ឈ្មោះ បេលលី ដែលគេសង្ស័យថាជា សង្សារ របស់ ដាលីស វិញ ក៏បានសរសេរសារបង្ហោះ នៅលើបណ្តាញសង្គម ខ្លួនដោយក្តីអាណិតចំពោះអ្នកនាងភិន សុដាលីស ថា “បងអើយបង .. ធ្វើល្អមកច្រើនហើយ គ្មានអ្នកមើលឃើញ គ្មានអ្នកមើលឃើញសោះ មិនតែប៉ុណ្ណោះ មានតាំងពីអ្នកប្រឌិតរឿងជាន់ពន្លិចទៀត ខ្ញុំឆ្ងល់ណាស់.. រឿងមិនល្អកន្លងវាហួសយូរហើយ ហេតុអ្វីបាននៅតែវាយតំលៃគាត់លើផ្លូវអវិជ្ជមានទៀត? តើពួកគាត់ថីបានឈ្នានីសគាត់ម៉េស ? មនុស្សខុស ចេះកែ មិនប្រាកដថាខុសមួយថ្ងៃ ខុសមួយជីវិតណា ? ហ្អើយ Status មួយនេះ សូមជំរាបដល់មាត់ចាប មាត់ព្រាប ទាំងឡាយផងដែរ ..មេត្តាទុកពេលទំនេររបស់អ្នក ទៅធ្វើអ្វីដែរមានប្រយោជន៍ ប្រសើរជាងយកពេល មិនល្អ ពីគេ” ។ លោកថាមិន”មែននិយាយកាពារអីទេ តែធម្មតា ប្អូនប្រុសមិនអាចទ្រាំឈរមើលបងស្រីរងទុក្ខឡើយ”៕ វឌ្ឍនា
ទ្រាំលែងបាន អ៊ិន សុភិន ព្រលះអ្នក សម្អុយឈ្មោះកូនស្រី
...