ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃនេះដៃគូរប្រកួតដែលបានលេងភ្នាល់ជាមួយខ្ញុំ លេងខូចខ្លាំងណាស់ គាត់វាយបាល់ធ្លាក់ទឹកគេមើលឃើញគ្រប់គ្នា គាត់បែរជាដាក់បាល់ថ្មីវាយបន្តដោយមិនខ្វល់ពីបាល់ពិន័យសោះ។ សម្តេចតេជោមានប្រសាសន៍បែបនេះ នៅពេលថ្ងៃនេះសម្តេចបានទៅវាយកូនគោល ដើម្បីសុខភាពផង និង ការកំសាន្តចុងសប្តាហ៏នេះផង។
សម្តេចតេជោបានលេីកឡេីងក្នុងនាមដៃគូប្រកួត
ថា ពេលនេះគាត់កំពុងចូលបន្ទប់ទឹក ខ្ញុំរង់ចាំខាងក្រៅ ប៉ុន្តែសង្ស័យថាគាត់មិនព្រមចេញមកទេដឹង ឬគាត់ទម្លាយទ្វារត់ចេញទៅក្រៅតារាងបាត់ហើយ។ តែទោះយ៉ាងណា ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួតព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសំដីក្អេងក្អាងទៀតផង។
សម្តេចតេជោហ៊ុនសែន ថែមទាំងប្រកាសថា សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង កុំរត់ចោលទីលានប្រកួត៕
...