ជនជាតិ​វៀតណាម​ខុសច្បាប់​​១៤​នាក់​ត្រូវ​ឃាត់ខ្លួន​នៅ​ច្បារ​អំពៅ

ចែករំលែក៖

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដឹកនាំ​ដោយ​លោក​ឧត្ត​ន​សេនីយ៍​ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សស​លា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​ជា​ថ្មី​ម្តងទៀត​ចុះ​ត្រួតពិនិត្យ​ជនបរទេស​អន្តោប្រវេសន៍​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ ភាគច្រើន​ជា​ជនជាតិ​វៀត​ណា​ម​ ។​

VID-20151208-WA0100_3068

​យុទ្ធនាការ​ថ្មី​នេះ​បាន​ធ្វើ​ ឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ ក្នុងភូមិ​ដើម​ចាន់​ សង្កាត់​ ច្បារ​ អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ ។​ ជា​លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​ជនបរទេស​អន្តោប្រវេសន៍​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១៤​នាក់​ស្រី​៧​នាក់​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ។​

​បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​ ឈាន​ដល់​ការ​ឃាតខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១៤​នាក់​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍​ បាន​ប្រាប់​ថា​ជនជាតិ​វៀត​ ណា​ម​ទាំង​១៤​នាក់​នេះ​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​សាកសួរ​និង​ត្រួតពិនិត្យ​ឯកសារ​ លិខិត​ ស្នាម​ផ្សេងៗ​ ពាក់ព័ន្ធ​ ករណី​ ចូល​មក​ប្រទេស​កម្ពុជា​ ។​ បើ​រក​ឃើញ​ថា​គ្មាន​ឯកសា​គ្រប់គ្រាន់​ស្រប​តាម​ច្បាប់​អន្ត​ប្រវេសន៍​របស់​កម្ពុជា​ទេ​នោះ​ សមត្ថកិច្ច​និង​បំពេញបែបបទ​សុំ​គោលការណ៍​ពី​សម្តេច​ក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ រដ្ឋមន្ត្រីក្រសួង​ មហា​ ផ្ទៃ​ដើម្បី​បណ្តេញចេញ​ទៅ​ប្រទេស​ដើម​វិញ​ ។​ មុន​និង​បំពេញបែបបទ​បណ្តេញ​ពី​ប្រទេស​កម្ពុជា​ កម្លាំង​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក៍បាន​ជូនដំណឹង​ទៅ​ស្ថានទូត​របស់​ប្រទេស​នោះ​ផង​ដែរ​ដើម្បី​អោយមក​ចូលរួម​ទទួលយក​ជនជាតិ​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​វិញ​ ។​

ប្រសិនបើ​មន្ត្រី​ស្ថានទូត​ មិន​ ទទួលស្គាល់​ជនជាតិ​របស់​ខ្លួន​ទរ​នោះ​ក៍​ប្រឈម​មុខ​និង​ការ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ផង​ដែរ​ ព្រោះ​នេះ​ជា​ការ​ អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ ។​ គ្រប់ពេល​បំពេញបែបបទ​បណ្តេញ​ចេញពី​ប្រទេស​ សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រើ​ពេលវេលា​យ៉ាង​ហោច​ណាស់​១​ស​ប្តា​ហ៍​ដែរ​ ទើប​ធ្វើការ​បណ្តេញចេញ​ ហើយ​ជនអន្តោប្រវេសន៍​គ្រប់​ជាតិ​សាសន៍​ដែល​ត្រូវ​បាន​ឃាត់​ សមត្ថកិច្ច​យើង​បាន​ប្រកាន់​ ខ្ជាប់​ តាម​គោល​ការ​សិទ្ធ​ មនុស្ស​ គោរព​សិទ្ធ​មនុស្ស​ ៕​

VID-20151208-WA0103_3437

VID-20151208-WA0105_8007

VID-20151208-WA0102_9040

VID-20151208-WA0100_7172

VID-20151208-WA0100_8873

VID-20151208-WA0104_2968

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print