ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៥កង់ត្រូវបានរងការខូចខាតដោយសារតែរថយន្តហុីយ៉ាន់ដាយមួយគ្រឿងបេីកបុកកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភះឆ្នាំ២០១៩ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញ
ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3D 2861 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតអស់ចំនួន៥កង់។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ
...