​មន្ត្រីអឺរ៉ុប អាមេរិកមិនអនុញ្ញាត្តិឲ្យចូលទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡាឡើយ

ចែករំលែក៖

ស្ថានភាពនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កំពុងតានតឹងដោយមានការលូកដៃពីបណ្តាប្រទេសលោកខាងលិច គាំទ្រ មេបក្សប្រឆាំងដែលតាំងខ្លួនជាប្រធានាធិបតី​ ។ ទាំងនោះហើយបានជាវេណេហ្ស៊ុយអេឡា មិនគាំទ្រដល់ដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្រអឺរ៉ុប ។

ពេលថ្មីៗនេះ មន្ត្រីវេណេហ្ស៊ុយអេឡា បានសម្រេចបណ្តេញតំណាងរាស្ត្រ​ អឺរ៉ុប ៥នាក់ដែល បំពេញទស្សនកិច្ច នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា​ ដោយសង្ស័យ​ថា តំណាងរាស្ត្រទាំងនោះមានសកម្មភាពគួរឲ្យសង្ស័យ។

សារព័ត៌មានរ៉យទ័រ​បានដកស្រងសម្តី តំណាងរាស្ត្រអេស្បាញលោក​  Esteban Gonzalez Pons បានឲ្យដឹង ថា ក្រុមតំណាងរាស្ត្រ បានទៅកាន់ទីក្រុង ការ៉ាកាស​ដើម្បីជួបពិភាក្សាជាមួយ មន្ត្រីក្រុមប្រឆាំង ក្នុងនោះមាន មេដឹកនាំដែលតាំងខ្លួនជាប្រធានាធិបតី​លោក Juan Guaido ។ លោក Pons​បានថ្កោលទោសរដ្ឋាភិបាលវេណេ ហ្ស៊ុយអេឡា ​ដែលបានរឹបអូស លិខិតឆ្លងដែន​ដោយមិនបាន ប្រាប់ពីមូលហេតុ​។

ក្នុងពេលជាមួយគ្នានេះ​រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា  លោក​ Jorge Arreaza បានឲ្យដឹងថា វេណេ ស្ស៊ុយអេឡា ធ្លាប់បានប្រមានថា​តំណាងរាស្ត្រ ទាំងនោះមិនអាចចូលមកទឹកដីវេណេហ្ស៊ុយអេឡានោះឡើយ ។

ក្នុងថ្ងៃជាមួយគ្នានេះសមាជិកព្រឹទ្ធសភាអាមេរិក​លោក​ Marco Rubio ​បានប្រកាសថា ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក​ នីកូឡាសម៉ាឌូរ៉ូ​នឹងត្រូវប្រឈម  ជាមួយលទ្ធផល​អាក្រក់ ប្រសិនបើមានសកម្មភាព ទៅលើ មេបក្សប្រឆាំង លោក​ Guido ​ព្រមទាំងពលរដ្ឋអាមេរិក ។

សារព័ត៌មាន  CNN ​បានដកស្រងសម្តីលោក Marco Rubio ​ដែលជាគណប្រតិភូម្នាក់ ក្នុងចំណោម​៥នាក់ ត្រូវបានវេណេហ្ស៊ុយអេឡាបណ្តេញចេញ បានលើកឡើងថា​ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានសម្រេច មិនអនុញ្ញាត្តិ​ឲ្យជំនួយមនុស្សធម៌ លោកខាងលិច ចូលទៅកាន់វេណេហ្ស៊ុយអេឡានោះឡើយ  ។ចំណែកមេបេក្សប្រឆាំងលោក ​ Guaido ​វិញ​បានសន្យាថា​ជំនួយទាំងនោះនឹង បានចូលក្នុងទឹកដី​វេណេសហ្ស៊ុយអេឡា នៅថ្ងៃទី​២៣ខែកុម្ភៈ ឆ្នាំ២០១៩ ៕

...

Venezuelan National Guard personnel take part in the launching ceremony of the “Plan Republica”, the security operation for the presidential election on May 20, in Caracas, on May 15, 2018. (Photo by Luis ROBAYO / AFP) (Photo credit should read LUIS ROBAYO/AFP/Getty Images)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print