ផ្ទុះហើយ ភរិយាលោក ព្រះរាជអាជ្ញាខេត្តរតនះគីរីបង្ហោះក្នុងគណនីយរបស់ខ្លួន” អោយលោក ជា ពេជ្រ អញ្ជើញមកដោះស្រាយបញ្ហាក្នុងគ្រួសារជាមួយខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ ជាបន្ទាន់”

ចែករំលែក៖

ខេត្តរតនះគីរី៖ នៅក្នុងគណនីយអាខោនface book ដែលមានឈ្មោះLeakkhena Hean ដែលផុសចេញនៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩ ដែលអះអាងថាជាភរិយាស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគីរីបានបង្ហោះថា “សូមឱ្យលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៅខេត្តរតនគិរី អញ្ជើញមកដោះស្រាយបញ្ហាក្នុងគ្រួសារជាមួយខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ ជាបន្ទាន់ “។បើមិនចូលមកដោះស្រាយទេនោះ នាងខ្ញុំនឹងប្តឹងដល់៖១-លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។  ២- ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។
៣- អង្គភាពប្រឆាំងអំពើពុករលួយ។ ៤- ប្តឹងពី បទឯកពន្ធភាព។ ហើយសូមលោក ជា ពេជ្រ កុំបញ្ជាគេឱ្យមកគម្រាមកំហែងទៀត ខ្ញុំនឹងប្តឹងថាបើមានគ្រោះថ្នាក់អ្វីកើតឡើង គឺលោក ជា ពេជ្រ ត្រូវទទួលខុសត្រូវទាំងស្រុង។

បើបងប្អូនណាបានឃើញព័ត៌មាននេះហើយ សូមជួយជម្រាបជូនដំណឹងទៅលោក ជា ពេជ្រ ផង។ សូមអរគុណ ។

ពាក់ពន្ធ័និងរឿងរ៉ាវខាងលើនោះដែរអង្គភាព«នគរដ្រេហ្គន» មិនអាចសុំការបញ្ជាក់ពីលោក ជា ពេជ្រ  ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគីរី បាននៅឡើយទេ ដោយសារគ្មានលេខទូរស័ព្ទ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print