ជាងមាស​ម្នាក់ រវល់​ជូន​ដំណើរ​បងប្អូន ​ចេញ​ទៅ​ប្រទេស​អា​មេ​រិ​ក​វិញ​ មកដល់ផ្ទះត្រូវចោរគាស់ផ្ទះលួចមាស​អស់ចំនួន​៥​តម្លឹង​៨​ជី និងសម្ភារៈមួយចំនួន

ចែករំលែក៖

​ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​១០យប់​ថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ មាន​ករណីចោរ​គាស់ផ្ទះ​ទំ​លុះ​ទំលាយ​ចូល​លួច​ទ្រព្យសម្បត្តិ​ ស្ថិតនៅចំណុចផ្ទះ​លេខ​២១០E៤​ ផ្លូវ​លេខ​២១៧​ ក្រុម​ទី​២៤​ ភូមិ​៥​ សង្កាត់​អូរ​ឬ​ស្សី​២​ ខណ្ឌ​៧​មក​រា​​ រាជធានីភ្នំពេញ ។​

​យោងតាម​របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន ​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​កើតហេតុ​ឈ្មោះ​ សេង​ ទ្រី​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ មុខរបរ​ជាងមាស​ ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​ សម្ភារ​បាត់បង់​រួម​មាន​ ៖​ កុំព្យូទ័រ​យួរដៃ​៣​គ្រឿង​,​ លុយ​ដុល្លារ​អា​មេ​រិ​ក​៤០$,​ លុយ​ខ្មែរ​៦​ម៉ឺន​រៀល​,​ មាស​ចំនួន​៥​តម្លឹង​៨​ជី​។​

​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ សេង​ ទ្រី​ ភេទ​ប្រុស​ ជា​ម្ចាស់ផ្ទះ​បានអោយ​ដឹង​ថា​ សមាជិក​ក្នុងផ្ទះ​មាន​ចំនួន​០៥​នាក់​ ហើយ​នៅ​វេលា​ម៉ោង​២០​និង​០០​នាទី​ ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សមាជិកគ្រួសារ​ទាំងអស់​បាន​នាំ​គ្នា​ចេញពីផ្ទះ​ទៅ​ព្រ​លាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​ ដើម្បី​ជូន​ដំណើរ​បងប្អូន​ចេញ​ទៅ​ប្រទេស​អា​មេ​រិ​ក​វិញ​ ដោយ​បាន​ចាក់សោរ​ទ្វារផ្ទះ​ពី​ខាងក្រៅ​ជាប់​។​ លុះ​រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ពេល​ដែល​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ឃើញ​ទ្វារផ្ទះ​បើកចំហរ​ ក៏​នាំ​គ្នា​ចូល​ទៅ​មើល​ក្នុងផ្ទះ​ឃើញ​ឥ​វ៉ា​ន់​រើ​កកាយ​ និង​ទៅ​មើល​ថតតុ​ធ្វើ​មាស​តែ​មិនឃើញ​មាស​ ទើប​ដឹង​ថា​ចោរលួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ ។​

ក្រោយកើតហេតុ យោង​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​បាន​រក​ឃើញ​ស្នាម​ក្រ​យ៉ៅ​ម្រាមដៃ​២​ និង​ស្នាម​ក្រ​យ៉ៅ​បាតដៃ​១​ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវតាមស្វែងរកមុខជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ស រស្មី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print