ឃាត់ខ្លួន​ក្រុម​ទាហាន​៥​នាក់​និង​ស្រី​ ស្នេហ៍​ម្នាក់​បបួល​គ្នា​ទៅ​ដេក​សំងំ​ជក់​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​នគរបាល​ផ្នែក​ អន្ដរាគមន៍​សហការ​ជាមួយ​កម្លាំង​នគរបាល​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ ខ្លួន​ក្រុម​ពល​ទាហាន​ចំនួន​៥​នាក់​និង​ស្រី​ ស្នេហ៍​ម្នាក់​ទៀត​ដែល​នាំ​គ្នា​សំងំ​ជក់​គ្រឿង​ ញៀន​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ ពៅ​ ពៅ​ ២៤​ម៉ោង​ បន្ទប់​លេខ​៣​ កាលពី​វេលា​ ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

IMG_1410

​ជនសង្ស័យ​ទាំង​៥​នោះ​ទី​១-​ឈ្មោះ​ជន​ តូ​ម៉ា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ មាឃ​ យូ​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​,​ ទី​៣-​ឈ្មោះ​អេ​ង​ សុធី​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​,​ ទី​៤-​ឈ្មោះ​ ម៉េ​ត​ រតនា​ ភេទ​ ប្រុស​ អាយុ​១៩​ឆ្នាំ​,​ទី​៥​ឈ្មោះ​ សឿ​ន​ ស៊ិ​ន​ ស៊ា​វ​ឡុ​ក​ អាយុ​២០​ឆ្នាំ​ ទាំង​៥​នាក់​ជា​ ទាហាន​កង​ប្រឆាំង​ភេរវកម្ម​ និង​ឈ្មោះ​ សុខ​ ស្រី​លក្ខណ៍​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ (​ស្រី​ស្នេហ៍​)​ ស្នាក់​នៅ​ភូមិ​ទ្រា​ សង្កាត់​ ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរ​ បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យ​ដឹង​ថា​ មុន​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ​គឺ​ដោយ​ សារ​មានការ​សហកា​ពី​ម្ចាស់ផ្ទះ​សំណាក់​ បាន​រាយការណ៍​ទៅ​លោក​ យឹ​ម​ សា​រ៉ា​ន់​ អធិការ​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ ពី​ករណី​ជនសង្ស័យ​ទាំង​៥​នាក់​ខាង​សេព​ គ្រឿងញៀន​ទើប​លោក​បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​សហការ​និង​កម្លាំង​ អន្ដរាគមន៍​ចុះ​ទៅ​ផ្ទះសំណាក​ខាងលើ​ ដើម្បី​ឆែកឆេរ​ ។​ បន្ទាប់​ពី​ឆែកឆេរ​រួច​ កម្លាំង​នគរបាល​បាន​រក​ឃើញ​ឧ​បរ​ណ៍​ សម្រាប់​ជក់​មួយ​ចំនួន​ព្រមទាំង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច​,​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ ឃាត់ខ្លួន​ក្រុម​ទាហាន​៥​នាក់​និង​នារី​ម្នាក់​នេះ​មក​ប៉ុស្ដិ៍​នគរបាល​កា​កាប​ដើម្បី​ សាកសួរ​និង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​ឱ្យ​មេ​កងពល​បន្ទាយ​ប្រឆាំង​ភេរវកម្ម​ ដើម្បី​ ចាត់ការ​បន្ដ​ ៕​

IMG_1412

IMG_1411

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print