ខេត្តកំពង់ធំ ៖ បុរសម្នាក់ឆក់ចរន្តអគ្គិសនីស្លា ប់កាលពីវេលាម៉ោង១៦ និង១០នាទីនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅភូមិ វាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះស៊ុន រ័ត្ឋ ភេទប្រុស អាយុ35ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកមានទីលំនៅភូមិ ត្រើយម៉្យាបឃុំប្រាសាទ ស្រុកសន្ទុកខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់សាក្សី ឈ្មោះ សំ សារ៉ាត់ ភេទប្រុស អាយុ30ឆ្នាំនៅភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ និងឈ្មោះទិញ មឿក ភេទប្រុស អាយុ22ឆ្នាំនៅ ភូមិវាំងខាងត្បូង ឃុំតាំង ក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ បានអោយថា ខ្លួននិងជនរងគ្រោះបានទៅធ្វើដំបូ លផ្ទះឲ្យឈ្មោះ អ៊ូ ប៊ុន ណារិទ្ធិ ភេទប្រុស អាយុ 47ឆ្នាំនៅ ភូមិកើតហេតុខាងលើ ពេលកំពុងតែបាញ់វីសប្រក់ដំបូលផ្ ទះ មានកំពស់3ម៉ែត្រ ក៏ស្រាប់តែឆ្លងចរន្តអគ្គិសនីពី ឧបករណ៍ម៉ូទ័របាញ់វិសកាន់នឹងដៃ បណ្ដាលឲ្យជនរងគ្រោះ ឈ្មោះស៊ុន រដ្ឋ នេះប្រកាច់ធ្លាក់ពីលើដំបូល ផ្ទះធ្លាក់មកដី បណ្ដាលឲ្យរងរបួសធ្ងន់ ឃើញដូច្នេះក៏នាំគ្នាយកជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាពតាំងក្រសាំង ពេលដល់ពេទ្យ ជនរងគ្រោះបានស្លាប់បាត់ហើយ ដោយសាររងរបួសធ្ងន់ពេក។
ហេតុការណ៍នេះបានដឹងដល់កម្លាំ ងជំនាញ បានសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលបានទៅពិនិ ត្យជនរងគ្រោះ នៅក្នុងមណ្ឌលសុខភាព តាំងក្រសាំង ដោយមានគ្រូពេទ្យនៅទីនោះចូលរួមពិ និត្យសាកសព ឃើញមានស្នាម របួសនៅលើថ្ពាល់ខាងស្តាំ នៅលើជង្គង់ខាងឆ្វេងមានស្នាមរបួ សចេញឈាមនៅនិង ក (សង្ស័យធ្លាក់បាក់ក) ។
ដោយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាឆក់ ខ្សែភ្លើង ឆ្លងពីឧបករណ៍ម៉ូទ័រ ធ្លាក់ពីលើដំបូលផ្ទះបណ្ដាលឱយបា ក់កស្លាប់ ។ មូលហេតុ គឺខ្វះការប្រុងប្រយ័ត្ នមិនបានពាក់ស្រោមដៃការពារ។
ក្រោយពិនិត្យចប់សមត្ថកិច្ចយើងបា នធ្វើកំណត់ហេតុប្រគល់សពជូនក្រុ មគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ ណី៕ប៊ុនរិទ្ធី