ខេត្តព្រះសីហនុ ៖ នៅក្នុងយុទ្ធនាការបង្ក្រាបទីតាំ ងពេស្សាចាររបស់ជនជាតិចិនចំនួ ន០៣ទីតាំង កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី ២១ ខែគុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ យ៉ាងហោចណាស់ក៏មានមនុស្សចំនួ ន៣៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះជនជាតិចិនចំនួន២៣នាក់ បុរសចំនួន១១ និង ស្ត្រីជនជាតិថៃចំនួន១៥នាក់។
យោងតាមប្រភព ពីលោកវរសេនីយ៍ទោ តាក សារិទ្ឋ ស្នងការរងស្តីទីទទួលបន្ទុកផែនប្ រឆាំងបទល្មើសជួញដូមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះ សីហនុ បានគូសបញ្ចាក់ថា ដោយយោងតាមបទបញ្ជា ក៏ដូចជាការបញ្ចាផ្ទាល់របស់ឯកឧត្ តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទល្មើ សជួញដូមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះ សីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋា ននគរបាលក្រុងព្រះសីហនុ និង កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ លេខ០២ រួមជាមួយកម្លាំងអន្តរាគមន៍ បានធ្វើការឆ្មក់ចូលទីតាំងជួញដូ ផ្លូវភេទចំនួន០៣ទីតាំង ដែលជារបស់ជនជាតិចិន ដោយឃាត់ខ្លួនបានមនុស្សចំនួន៣៨នា ក់ ក្នុងបុរសចំនួន១១នាក់។
ក្នុងយុទ្ធនាការនោះផងដែរ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួ យចំនួនដែលបានបំរើអោយបទល្មើសខា ងលើ ក្នុងនោះមានស្រោមប្រើប្រាស់រួ ចហើយ និង ស្រោមមិនទាន់ប្រើជាច្រើនផងដែរ។
ប្រភពដដែលបានបន្តថា ចំពោះមេក្លោងក្នុងបទល្មើសជួញដូ ផ្លូវនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និង កំណត់មុខសញ្ញា ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាតំ បូងខេត្ត បើទោះបីជាជនជាតិចិនដែលបានឃាត់ខ្ លួនបុរសទាំង១១នាក់ នូវពុំទាន់ឆ្លើយសារភាបយ៉ាងណាក្តី ។
សូមបញ្ចាក់ផងដែរថា សកម្មភាព បង្ក្រាបទីតាំងជួញដូរផ្លូវភេ ទរបស់ជនជាតិចិន នៅក្នុងក្រុងព្រះសីហនុ ចាប់តាំងពីក្រុមអ្នកវិនិយោគជនជា តិ បានមកប្រកបអាជីវកម្មនៅខេត្តព្រះ សីហនុ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា យុទ្ឋនាទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើងជាញឹកញ៉ាប់(ចំនួ ន០៣ ទៅ០៤ដងមកហើយ ប៉ុន្តែក្រុម បទល្មើសទាំងនោះ នៅតែព្យាយាមលបលួចប្រព្រឹត្តិ បទល្មើសដ៏ដែលជាដ៏ដែល ដោយជ្រកនៅក្រោមរូបភាព ៕ ឆ្លាម សមុទ្រ