អាមេរិកខំរុញក្រុមហ៊ុន Huawei ​ឲ្យធ្លាក់ក្នុងរណ្តៅខ្មោច តែធ្លាក់ចំរណ្តៅមាសទៅវិញ

ចែករំលែក៖

ស្ថាបនិកក្រុមហ៊ុន​ Huawei ​អរគុណអាមេរិក ដែលបានហាមប្រាំក្រុមហ៊ុន និងអំពាវនាវដល់បណ្តាប្រទេស ផ្សេងទៀត ឲ្យបោះបង់ ក្រុមហ៊ុននេះដែរ។ សកម្មភាពរបស់អាមេរិក មិនខុសអ្វី ពីការ «ក្កិចត្រួកំពុងលាស់» ឬ «រុញ ទម្លាក់​រណ្តៅមរណៈ» ។ ប៉ុន្តែអាមេរិកមិននឹកស្មានដល់ថា ការ «ក្តិចត្រួច» ជួយឲ្យបែកមេក ចេញផ្លែក្កា កាន់តែច្រើន ។ សកម្មភាពរបស់អាមេរិកទៅលើក្រុមហ៊ុន ហួវាយមិនខុសអ្វីពីការ រុញក្រុមហ៊ុននេះឲ្យ ធ្លាក់ចូលក្នុងរណ្តៅ មានពេជ្រ នោះឡើយ ។

ស្ថាបនិកហួវាយលោកRen Zhengfeiបានលើកឡើងថា សកម្មភាពរបស់អាមេរិក មកលើក្រុមហ៊ុន ហួវាយមិនខុសអ្វីពី ការជួយឃោសនាឲ្យសេវាកម្ម​ 5G  របស់ក្រុមហ៊ុន ល្បីល្បាញ់នៅលើពិភពលោក ។ មិនតែប៉ុណ្ណោះ​បាន ជួយដល់ក្រុមហ៊ុនទទួលបាន កិច្ចព្រមព្រៀង ជាច្រើន​ជាមួយបណ្តាប្រទេសផ្សេអទៀត ។

កាលពីមុន​5G មិនសូវមានការចាប់អារម្មណ៍នោះឡើយ​ ​ប៉ុន្តែពេលនេះ 5G ​ កំពុងតែមានឥទ្ធិពល គ្រប់ដណ្តប់នៅទូទាំងពីភព ។ អគ្គនាយក​Ren Zhengfei បានលើកឡើងថា « ខ្ញុំពិតជាអរគុណដល់អាមេរិក ដែលបានជួយឲ្យយើងខ្ញុំកាន់តែល្បីនៅលើពិភពលោក »។

បច្ចុប្បន្ន ក្រុមហ៊ុន​ Huawei ​កំពុងតែពិភាក្សា ចុះកិច្ចព្រមព្រៀង ផ្គត់ផ្គង​ 5G ដល់ជិត៣០ប្រទេស ។ ជាមួយគ្នានេះ អង់គ្លេស បានរាំង អាល្លឺម៉ង អីតាលី ជាប្រទេសតំបន់អឺរ៉ុប ក៏បានចាប់អារម្មណ៍និង បណ្តាញ​ 5G ផងដែរ ។

អគ្គនាយក​Ren Zhengfeiបានបង្ហាញការជឿជាក់ថាប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei នឹងកើនឡើងដល់ ១២៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩នេះ​ ដោយកាលពីឆ្នាំ​២០១៨មានតែ​១០០ពាន់លានដុល្លារតែប៉ុណ្ណោះ។

នៅពេលនេះដែរប្រធានាធិបតីអាមេរិកដូណាលត្រាំបានសរសេរនៅលើបណ្តាញសង្គមថា «ខ្ញុំចង់ឲ្យទឹកដីអាមេរិក ទទួលបានជ័យជំនៈ ដោយការប្រកួតប្រជែងផ្ទាល់ មិនមែន​ទៅរារាំងបច្ចេកវិទ្យា ដែលមានការរីកចំរើនខ្ពស់ជាងនោះឡើយ »។

ពេលថ្មីៗលោកត្រាំបាន បញ្ចេញនូវសញ្ញា កាត់បន្ថយភាពតានតឹង ជាមួយក្រុមហ៊ុនទូរគមនាគមន៍ ចិន​ Huawei  ដោយលោកបានបញ្ចេញសារនៅលើបណ្តាញសង្គម​ Twitter ​របស់លោកថា លោកប្រឆាំងនឹង ការទប់ស្កាត់ បច្ចេកវិទ្យា​ ក្នុងវិស័យ​ទូរគមនាគមន៍ ទាំងនោះមិនមែនជាការប្រកួតប្រជែងនោះឡើយ​។

សារព័ត៌មាន Nikkei ​ បានផ្សាយថា ប្រធានាធិបតី ដូណាលត្រាំ បានសរសេរនៅលើបណ្តាញសង្គម  Twitter ​ដែលមានខ្លឹមសារថា​«​បច្ចេកវិទ្យា ទាំងនោះ​(5Gរបស់ចិន)​ខ្លាំងជាង  លឿងជាង ​ឆ្លាតវៃជាង​ បើប្រៀបធៀបនឹង សេវាបច្ចុប្បន្ន ។ លោកត្រាំបញ្ជាក់ថា​លោក ចង់បាន​ 5G​ ឬក៏​ 6Gកាន់តែឆាប់កាន់តែល្អ​ ។ជាមួយគ្នានេះ លោកអំពាវនាវដល់បណ្តាក្រុមហ៊ុនអាមេរិក​ខិតខំ​ ឆ្ពោះទៅមុខដោយ បញ្ចប់ អ្វីដែលហួសសម័យ​»។

លោកត្រាំបានបញ្ជាក់ទៀតថា លោកចង់ឲ្យអាមេរិក យកឈ្នះដោយការប្រកួតប្រជែង មិនមែន យកឈ្នះដោយប្រើ វិធីសាស្ត្រអាក្រក់ទប់ស្កាត់ ការរីកចំរើន របស់ អ្នកដទៃ​ដើម្បីថាខ្លួនឯខ្លាំងឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print