រក​ឃើញ​១៦​ក្រុម​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពានរង្វាន់​ E-Sports​ នៅ​បុណ្យ​សមុទ្រ​ ខេត្តកំពត់

ចែករំលែក៖

​ភ្នំពេញ​៖​ សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​ បាន​បញ្ចប់​យុទ្ធនាការ​ប្រកួត​វគ្គ​ជម្រុះ​ទាំង​ ៦​តំបន់​ នៅ​ទូ​ទាំង​ប្រទេស​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៨​ខែធ្នូ​ឆ្នាំ​២០១៥​ ក្រោយ​ពី​សម្រាំង​បាន​កីឡាករ​ដែល​មាន​ថ្វីដៃ​ខ្លាំងៗ​ចំនួន​១៦​ក្រុម​ដើម្បី​បន្តដំណើរ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ដែល​នឹង​ប្រារព្ធ​ ធ្វើ​ នៅ​ថ្ងៃ​ទី​១១​ដល់​ថៃ្ង​ទី​១៣​ខែធ្នូ​ឆ្នាំ​២០១៥​លើ​ទឹកដី​ខេត្តកំពត​ ក្នុង​នោះ​ក្រុម​ដែល​រកបាន​ចុង​ក្រោយ​គេ​ នៅ​តំបន់​ទី​ ៦​មាន​ក្រុម​ Team​ Standard​តំណាង​ខេត្ត​ព្រះ​ សីហ​នុ​ និង​ BattleFight​ តំណាង​ឲ្យ​ខេត្តកំពត​។​

E- Sport1

​លោក​ លន់​ សាម​ឌី​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ខ្លាំង​ទាំង​២​ដែល​សម្រាំង​បាន​ពី​ការ​ប្រកួត​ជម្រុះ​នៅ​តំបន់​ទី​៦​ គឺ​ក្រុម​ Team​ Standard​ និង​ BattleFight​ បន្ទាប់​ពី​ពួក​គេ​ឆ្លង​ផុត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​តំបន់​ចុង​ក្រោយ​គេ​ ដែល​មាន​សមាសភាព​កីឡាករ​ មក​ពី​ ខេត្ត​ព្រះ​សីហ​នុ​ ,​ កំពត​,​ កោះកុង​,​ កំពង់ស្ពឺ​ និង​ខេត្តតាកែវ​ បាន​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​។​

​លោក​បាន​បន្ត​ទៀត​ថា​ ក្រុម​ទាំង​១៦​សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​ដូច​ជា​តំបន់​ទី​១-​ ក្រុម​ You​ Will​ Know​ និង​ Over​ Come,​ តំបន់​ទី​២-​ ក្រុម​Tiger​ GNX​ និង​ Five​ Furious,​ តំបន់​ទី​៣-​ក្រុម​ Team​ Orn70n,​ Five​ Dragon​ និង​ The​ Chance,​ តំបន់​ទី​៤-​ ក្រុម​Never​ Car,​ Will​ Show​ និង​ Five​ G-Mission,​ តំបន់​ទី​៥-​ក្រុម​ Vfriend,​ Zers,​ Immortal​ និង​ Five​ Military​ និង​ តំបន់​ទី​៦-​ ក្រុម​Team​ Standard​ និង​ Battle​ Fight​ ។​

​លោក​លន់​ សាម​ឌី​បញ្ជាក់​ថា​ ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​កន្លង​ទៅ​ ក្រុម​ទាំង​១៦​ខាងលើ​នៅ​មិន​ទាន់​ដឹង​ថា​ ក្រុម​ណាមួយ​ជា​ជើងឯក​ប្រចាំ​តំបន់​នៅឡើយ​ទេ​ ដោយ​រង់ចាំ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ជា​មុន​សិន​។​ ចំពោះ​រូបមន្ត​ប្រកួត​នៅ​ថ្ងៃ​ទី​១១-១២​ ខែធ្នូ​នៅ​ខេត្តកំពត​នោះ​ គណៈ​កម្ម​ ការ​ត្រូវ​បែងចែក​ជា​២​វគ្គ​ទី​១-​ ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​ប្រចាំ​តំបន់​នីមួយៗ​ជា​មុន​សិន​។​ វគ្គ​ទី​២-​ក្រុម​ទាំង​១៦​ត្រូវ​ បែងចែក​ជា​ពូ​ល​ សម្រាប់​ប្រកួត​ដណ្តើម​យក​ពានរង្វាន់​ E-​ Sports​ ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៥​។​

​គូរ​បញ្ជាក់​ថា​ ចំពោះ​ប្រាក់​រង្វាន់​ដែល​ជ័យ​លា​ភី​ទទួល​បាន​ជើងឯក​ប្រចាំ​តំបន់​ លេខ​១​ថវិកា​ចំនួន​១.៥០០​ដុល្លារ​និង​ក្រុម​លេខ​២​ទទួល​បាន​ថវិកា​ចំនួន​១​ពាន់​ដុល្លារ​។​រីឯ​ជ័យ​លា​ភី​ជា​ម្ចាស់​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៥​ ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​ថវិកា​ចំនួន​៣​ពាន់​ដុល្លារ​,​ ក្រុម​លេខ​២​ទទួល​បាន​ថវិកា​ចំនួន​២​ពាន់​ដុល្លារ​និង​ក្រុម​លេខ​៣​ទទួល​បាន​ថវិកា​ចំនួន​៥០០​ដុល្លារ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ក្រុម​ជើងឯក​ថ្នាក់​ជាតិ​ចំនួន​២​ក្រុម​ត្រូវ​ចេញ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ​ MATIC​ នៅ​ខែមករា​ ឆ្នាំ​២០១៦​ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​៕​

E- Sport

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print