ចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសស្នាក់នៅខុសច្បាប់ នឹងប្រកបអាជីវកម្មចំនួន ១៤នាក់ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ជនជាតិវៀតណាម១៤នាក់ត្រូវបានសមត្ថកិច្ចនគបាលខេត្តសហការជាមួយសមត្ថកិច្ចនគបាលស្រុកកំពង់រោទ៏បានត្រួតពិនិត្យរដ្ឋបាលហើយបានធ្វើការឃាត់ខ្លួននៅផ្ទះជួលកាលពីព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០១៥នៅចំណុចផ្សារព្រៃវល្លរ័ជាប់ព្រំដែនកម្ពុជា_វៀតណាមស្ថិតនៅភូមិថ្មីឃុំថ្មីស្រឃុំថ្មីស្រុកកំពង់រោទ៌។
យោងតាមសមត្ថកិច្ចនគបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងបានអោយដឹងថាដោយមានការស្រាវជ្រាវអស់រយះពេលកន្លងមកទើបកំលាំងសហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសស្នាក់នៅ នឹងប្រកបអាជីវកម្មចំនួន ១៤នាក់ ស្រី០៦។
សមត្ថកិច្ចនគបាលបន្តថា ចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសស្នាក់នៅ នឹងប្រកបអាជីវកម្មចំនួន ១៤នាក់ ស្រី០៦ នាក់ (ជាសញ្ជាតិវៀតណាម) ក្នុងនោះ៖

-ជនបរទេសដែលមកធ្វើជាកម្មករ សំណង់ចំនួន ០៦នាក់ ស្រី០១នាក់ (គ្មានលិខិតស្នាម)

-ជនបរទេសមកប្រកបរបររកសីុ ចំនួន០៥នាក់ ស្រី០៣នាក់ (មានលិខិតឆ្លងដែនត្រាចេញ-ចូល ០៤នាក់ ស្រី ០៣នាក់; មានលិខិតឆ្លងដែនគ្មានត្រាចេញ-ចូល០១នាក់ស្រី)។

-ជនបរទេសចូលមកលេងល្បែង គ្មានលិខិតស្នាមចំនួន០៣នាក់ ស្រី០២នាក់.។បច្ចុប្បន្នជនជាតិវៀតណាមទាំង១៤នាក់នេះត្រូវបានសមត្ថកិច្ចនគបាលប្រគល់ទៅអោយនគបាលប្រទេសវៀតណាមផងដែរ។ 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print