ខេត្ដកំពង់ធំ៖ លោកយាយអាយុ ១០៦ឆ្នាំម្នាក់រស់នៅភូមិបាក់ស្រី ឃុំ គោល ស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ បានស្រក់ទឹកមាត់ចង់ពិសាគុយទាវ ខ្លាំងណាស់ទន្ទឹមនឹងលោកយាយកំពុង ជួបការលំបាកជីវភាពរស់នៅដោយ សារវ័យជរាដោយលោកយាយសុំឱ្យសប្បុរស ជនជួយឧបត្ថម្ភនូវម្ហូបអាហារដើម្បី បានរស់នៅបន្ដទៅទៀត ។
បើតាមអ្នកភូមិឱ្យដឹងថា ថ្វីបើលោក យាយ ម៉ា អ៊ុយ មានវ័យ១០៦ឆ្នាំ ក៏មែន ពិតតែលោកមានការចងចាំបានល្អ ពិសេសការពិសាចំណីអាហារនៅដឹង រសជាតិដូចជាអ្នកដែលមានអាយុតិច ដែរ ។ សព្វថ្ងៃការរស់នៅរបស់លោក យាយគឺទីពឹងលើអ្នកភូមិដែលរស់ នៅក្បែរខាងហុចនំចំណី បាយទឹក ព្រឹក ល្ងាចតែប៉ុណ្ណោះ ។
អ្នកភូមិបានឱ្យដឹងដែរថា លោក យាយ ម៉ា អ៊ុយ មានស្រុកកំណើតនៅ ភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទ សំបូរ ខេត្ដកំពង់ធំ នេះតែម្ដង ។ បច្ចុប្បន្ន លោកយាយ ម៉ា អ៊ុយ មានកូន៣នាក់ តែ២នាក់បានបែកទៅនៅកន្លែងផ្សេង រស់នៅក្នុងជីវភាពក្រីក្រ ។ ចំណែក លោកយាយរស់នៅជាមួយនឹងកូនស្រី ពៅឈ្មោះ យង់ លឿ អាយុ៦៩ឆ្នាំ ដែល បច្ចុប្បន្នមិនមានមុខរបរអ្វីនោះទេ* ហើយ កូនពៅរបស់លោកយាយក៏មានជំងឺ តម្កាត់ទៀតផង ។ ប៉ុន្ដែទោះបីយ៉ាងណា រាល់ថ្ងៃនេះកូនស្រីពៅឈ្មោះ យង់ លឿ តែងតែទៅស៊ីឈ្នួលបោកគក់ខោអាវឱ្យ គេដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាព និងទិញថ្នាំសង្កូវព្យាបាលជំងឺប្រចាំកាយខ្លួនឯងផងនិងម្ដាយ (លោក យាយ ម៉ា អ៊ុយ) ផង ។
បុរសចំណាស់ម្នាក់ដែលមានស្រុក កំណើតនៅក្នុងភូមិជាមួយនឹងលោក យាយ ម៉ា អ៊ុយ បានឱ្យដឹងថា លោកយាយ ម៉ា អ៊ុយ បច្ចុប្បន្នគាត់មិនអាចធ្វើដំណើរ ទៅណាមកណាឆ្ងាយបានទេ* ក្រៅតែពី អង្គុយរំកិលលើរនាបនិងដើរជុំវិញផ្ទះ ដោយឈើច្រត់ ។ ក៏ប៉ុន្ដែលោកយាយនៅ អាចទទួលទានអាហារដឹងរសជាតិគ្រប់ បែបយ៉ាងតែលទ្ធភាពលោកយាយនិង កូនពៅនោះមិនអាចរកចំណូលគ្រប់គ្រាន់ សម្រាប់ការហូបចុកប្រចាំថ្ងៃបានទេ ព្រោះ លោកយាយមានវ័យ១០៦ឆ្នាំ ឯកូនស្រី ក៏មានវ័យចំណាស់៦៩ឆ្នាំទៅហើយដែរ នោះ ។
ប្រភពខាងលើបានបន្ដថា លោកយាយ ម៉ា អ៊ុយ ថ្វីបើគាត់មានវ័យជាង១០០ ឆ្នាំតែភ្នែករបស់គាត់នៅភ្លឺអាចដេរប៉ះ ខោអាវបាននិងនៅមានការចងចាំមិន វង្វេងឡើយ ។ ជួនពេលខ្លះលោកយាយ ប្រាប់គេឯងថារូបលោកយាយចង់ពិសា នេះចង់ពិសានោះប៉ុន្ដែគ្មានលទ្ធភាពដូចអ្វីដែលលោកយាយចង់នោះទេ ។ មានថ្ងៃ មួយដែលគាត់មិនចាំលោកយាយម៉ា អ៊ុយ និយាយថា គាត់ចង់ហូបគុយទាវ បានម្ដងទៀតដើម្បីជាជីវិតចុងក្រោយ ។ នៅពេលនោះញាតិ*ជិតខាងក៏បានទៅទិញ យកមកឱ្យគាត់ពិសាហើយលោកយាយពិសាគ្មានសល់សូម្បីតែទឹកស៊ុប ។
ដូច្នេះនគរវត្ដសង្ឃឹមថា សប្បុរស ជនជិតឆ្ងាយទាំងក្នុងនិងក្រៅស្រុក ពិតជា មិនមើលរំលងចំពោះលោកយាយទុរគតខាងលើនេះឡើយ ៕
ដោយ៖ លីហ៊ាង