ស្ថានទូតអាមេរិកប្រចាំនៅទីក្រុង អិស្ដានបូល ប្រទេសទួរគី បានបិទទ្វារជា បណ្ដោះអាសន្ននៅថ្ងៃទី៩ ខែធ្នូ ដោយ ខា្លចមានការវាយប្រហារភេរវកម្ម។
អ្នកនាំពាក្យក្រសួងការបរទេសអាមេ រិកលោក John Kerby បានឱ្យដឹងថា នៅថ្ងៃទី៩ ខែធ្នូ ស្ថានទូតអាមេរិកនៅ ទីក្រុងអិស្ដានបូល ប្រទេសទួរគី បានបិទ ទ្វារជាបណ្ដោះអាសន្នដោយខ្លាចមានការ វាយប្រហារភេរវកម្មកើតឡើង ។
លោក Kirby បានបដិសេធបក ស្រាយពីបញ្ហាខាងលើកាលពីថ្ងៃសៅរ៍ កន្លងមកថា ស្ថានទូតអាមេរិកត្រូវ ប្រឈមមុខនឹងការគំរាមកំហែងវាយ្រ បហារភេរវកម្មជាច្រើនលើកមកហើយពីក្រុមភេរវករ ។ ក្រុមសន្ដិសុខទួរគីក៏ បានស្នើដល់ពលរដ្ឋកុំឱ្យទៅកាន់ស្ថានទូតអាមេរិកខ្លាចរងការវាយប្រហារ ។
ទីក្រុងអិស្ដាបូលជាទីក្រុងធំបំផុត របស់ទួរគីហើយនៅដើមខែធ្នូនេះក៏បាន រងការវាយប្រហារសម្លាប់មនុស្សម្នាក់ផងដែរ ។
ស្ថានទូតអាមេរិកដែលមាននៅជុំវិញ ពិភពលោកពិសេសគឺប្រទេសតំបន់មជ្ឈិម បូព៌ាបានបង្កើតការយាមល្បាតយ៉ាងតឹងតែងដោយខ្លាចមានការវាយប្រហារ ភេរវកម្មកើតឡើង ៕
ប្រែសម្រួល៖ ម៉ែវ សាធី