លោកយាយ​អាយុ​១០៦​ឆ្នាំ​ស្រក់ទឹកមាត់​ចង់​ហូប​គុយទាវ​ម្ដងទៀត​

ចែករំលែក៖

​ខេត្ដកំពង់ធំ​៖​ លោកយាយ​អាយុ​ ១០៦​ឆ្នាំ​ម្នាក់​រស់នៅ​ភូមិ​បាក់​ស្រី​ ឃុំ​ គោល​ ស្រុក​ប្រាសាទ​សំបូរ​ ខេត្ដកំពង់ធំ​ បាន​ស្រក់ទឹកមាត់​ចង់​ពិសា​គុយទាវ​ ខ្លាំង​ណាស់​ទន្ទឹម​នឹង​លោកយាយ​កំពុង​ ជួប​ការ​លំបាក​ជីវភាព​រស់នៅ​ដោយ​ សារ​វ័យ​ជរា​ដោយ​លោកយាយ​សុំ​ឱ្យ​សប្បុរស​ ជន​ជួយ​ឧបត្ថម្ភ​នូវ​ម្ហូបអាហារ​ដើម្បី​ បាន​រស់នៅ​បន្ដ​ទៅ​ទៀត​ ។​

លោកយាយ១០៦ឆ្នាំ

​បើ​តាម​អ្នក​ភូមិ​ឱ្យ​ដឹង​ថា​ ថ្វីបើ​លោក​ យាយ​ ម៉ា​ អ៊ុយ​ មាន​វ័យ​១០៦​ឆ្នាំ​ ក៏​មែន​ ពិតតែ​លោក​មានការ​ចង​ចាំ​បាន​ល្អ​ ពិសេស​ការ​ពិសា​ចំណីអាហារ​នៅ​ដឹង​ រសជាតិ​ដូច​ជា​អ្នក​ដែល​មាន​អាយុ​តិច​ ដែរ​ ។​ សព្វថ្ងៃ​ការ​រស់នៅ​របស់​លោក​ យាយ​គឺ​ទីពឹង​លើ​អ្នក​ភូមិ​ដែល​រស់​ នៅ​ក្បែរ​ខាង​ហុច​នំចំណី​ បាយ​ទឹក​ ព្រឹក​ ល្ងាច​តែ​ប៉ុណ្ណោះ​ ។​

​អ្នក​ភូមិ​បានឱ្យ​ដឹង​ដែរ​ថា​ លោក​ យាយ​ ម៉ា​ អ៊ុយ​ មានស្រុក​កំណើត​នៅ​ ភូមិ​បាក់​ស្រី​ ឃុំ​គោល​ ស្រុក​ប្រាសាទ​ សំបូរ​ ខេត្ដកំពង់ធំ​ នេះ​តែ​ម្ដង​ ។​ បច្ចុប្បន្ន​ លោកយាយ​ ម៉ា​ អ៊ុយ​ មានកូន​៣​នាក់​ តែ​២​នាក់​បាន​បែក​ទៅ​នៅ​កន្លែង​ផ្សេង​ រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ​ ។​ ចំណែក​ លោកយាយ​រស់នៅ​ជាមួយនឹង​កូនស្រី​ ពៅ​ឈ្មោះ​ យង់​ លឿ​ អាយុ​៦៩​ឆ្នាំ​ ដែល​ បច្ចុប្បន្ន​មិន​មានមុខ​របរ​អ្វី​នោះ​ទេ​*​ ហើយ​ កូនពៅ​របស់​លោកយាយ​ក៏​មាន​ជំងឺ​ តម្កាត់​ទៀត​ផង​ ។​ ប៉ុន្ដែ​ទោះបី​យ៉ាងណា​ រាល់​ថ្ងៃនេះ​កូនស្រី​ពៅ​ឈ្មោះ​ យង់​ លឿ​ តែងតែ​ទៅ​ស៊ីឈ្នួល​បោកគក់​ខោអាវ​ឱ្យ​ គេ​ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​ និង​ទិញ​ថ្នាំសង្កូវ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ខ្លួនឯង​ផង​និង​ម្ដាយ​ (​លោក​ យាយ​ ម៉ា​ អ៊ុយ​)​ ផង​ ។​

​បុរស​ចំណាស់​ម្នាក់​ដែល​មានស្រុក​ កំណើត​នៅ​ក្នុងភូមិ​ជាមួយនឹង​លោក​ យាយ​ ម៉ា​ អ៊ុយ​ បានឱ្យ​ដឹង​ថា​ លោកយាយ​ ម៉ា​ អ៊ុយ​ បច្ចុប្បន្ន​គាត់​មិន​អាច​ធ្វើ​ដំណើរ​ ទៅ​ណា​មក​ណា​ឆ្ងាយ​បាន​ទេ​*​ ក្រៅ​តែ​ពី​ អង្គុយ​រំកិល​លើ​រនាប​និង​ដើរ​ជុំវិញ​ផ្ទះ​ ដោយ​ឈើច្រត់​ ។​ ក៏​ប៉ុន្ដែ​លោកយាយ​នៅ​ អាច​ទទួលទាន​អាហារ​ដឹង​រសជាតិ​គ្រប់​ បែប​យ៉ាង​តែ​លទ្ធភាព​លោកយាយ​និង​ កូនពៅ​នោះ​មិន​អាច​រក​ចំណូល​គ្រប់គ្រាន់​ សម្រាប់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​បាន​ទេ​ ព្រោះ​ លោកយាយ​មាន​វ័យ​១០៦​ឆ្នាំ​ ឯ​កូនស្រី​ ក៏​មាន​វ័យ​ចំណាស់​៦៩​ឆ្នាំទៅ​ហើយ​ដែរ​ នោះ​ ។​

​ប្រភព​ខាងលើ​បាន​បន្ដ​ថា​ លោកយាយ​ ម៉ា​ អ៊ុយ​ ថ្វីបើ​គាត់​មាន​វ័យ​ជាង​១០០​ ឆ្នាំ​តែ​ភ្នែក​របស់​គាត់​នៅ​ភ្លឺ​អាច​ដេរ​ប៉ះ​ ខោអាវ​បាន​និង​នៅ​មានការ​ចង​ចាំ​មិន​ វង្វេង​ឡើយ​ ។​ ជួន​ពេល​ខ្លះ​លោកយាយ​ ប្រាប់​គេឯង​ថា​រូប​លោកយាយ​ចង់​ពិសា​ នេះ​ចង់​ពិសា​នោះ​ប៉ុន្ដែ​គ្មាន​លទ្ធភាព​ដូច​អ្វី​ដែល​លោកយាយ​ចង់​នោះ​ទេ​ ។​ មាន​ថ្ងៃ​ មួយ​ដែល​គាត់​មិន​ចាំ​លោកយាយ​ម៉ា​ អ៊ុយ​ និយាយ​ថា​ គាត់​ចង់​ហូប​គុយទាវ​ បាន​ម្ដងទៀត​ដើម្បី​ជា​ជីវិត​ចុង​ក្រោយ​ ។​ នៅ​ពេល​នោះ​ញាតិ​*​ជិតខាង​ក៏​បាន​ទៅ​ទិញ​ យក​មក​ឱ្យ​គាត់​ពិសា​ហើយ​លោកយាយ​ពិសា​គ្មាន​សល់​សូ​ម្បី​តែ​ទឹក​ស៊ុប​ ។​

​ដូច្នេះ​នគរវត្ដ​សង្ឃឹមថា​ សប្បុរស​ ជន​ជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ ពិតជា​ មិន​មើល​រំលង​ចំពោះ​លោកយាយ​ទុរគត​ខាងលើ​នេះ​ឡើយ​ ៕​

...

ដោយ៖ លី​ហ៊ា​ង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print