ប្រទេសវៀតណាម៖ ក្រោយការធ្វើដំណើររយៈពេល៣ថ្ងៃនៅទីបំផុត រថភ្លើងរបស់មេដឹកនាំគីមជុងអ៊ុន បានមកដល់ ទឹកដីវៀតណាមហើយនៅព្រឹកថ្ងៃទី២៦ខែកុម្ភៈ ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកនៅក្នុងប្រទេសវៀតណាម។
នៅទីក្រុងហាណូយមេដឹកនាំកូរ៉េខាងជើង និង មានជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាលត្រាំនាថ្ងៃទី២៧និង២៨ខែកុម្ភៈ។
លោកគីមជុអ៊ុន បានទៅដល់ស្ថានីយ៍រថភ្លើង Dong Dang ខេត្ត Lang son ប្រទេសវៀតណាមនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៦ខែកុម្ភះនេះ ដោយមានមន្ត្រីជាន់ខ្ពស់ វៀតណាមជាច្រើនរូប និងប្រជាពលរដ្ឋ ទៅទទួលស្វាគមន៍។
ក្រោយចុះពីរថភ្លើង លោកគីមជុអ៊ុន បានឡើងទៅលើរថយន្ត ដោយមានអង្គរក្ស១២នាក់អមការពារ ។ លោកគីមជុងអ៊ុននឹងបន្តដំណើរទៅកាន់ទីក្រុង ហាណូយដោយរថយន្ត ។
នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក លោកត្រាំបានឡើងយន្តហោះ ដ៏ទំនើបរបស់ខ្លួន កាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈឆ្ពោះទៅកាន់ ប្រទេសវៀតណាមដើម្បីចូលរួមកិច្ចពិភាក្សាលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិបរមាណូ ដោះដូរនិងការលុប ទណ្ឌកម្មសេដ្ឋកិច្ច ។
លោកត្រាំធ្លាប់បានលើកឡើងថា ប្រសិនបើ កូរ៉េខាងជើង រំសាយអាវុធបរមាណូនោះ កូរ៉េខាងជើងបន្តិចម្តងនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយជាក់ជាមិនខាន ។ សូមបញ្ជាក់ថា មេដឹកនាំប្រទេសទាំងពីរ ធ្លាប់បានជួបគ្នាមួយដងរួចមកហើយកាលពីខែមិថុនា ឆ្នាំ២០១៨ នៅក្នុងប្រទេសសិង្ហបុរី ។
កាលជំនួបលើកទីមួយនោះ ភាគីទាំងពីរមិនទាន់យល់ស្របទៅលើបញ្ហាជាច្រើន ទាក់ទងការរំសាយអាវុធនុយក្លេអ៊ែរ ហើយនិងការធានាសុវត្ថិភាពរបស់កូរ៉េខាងជើង រហូតមកដល់ពេលនេះ ក៏មានការជំនួបប្រជុំកំពូលជាលើកទី២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។
លោកគីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងបាញ់មិនធ្លុះ ឆ្លងកាត់ប្រទេសចិន ទើបទៅដល់ព្រំដែនវៀតណាម រួចជិះរថយន្តរាប់រយគីឡម៉ែត្រទៀត ទើបទៅដល់ទីកន្លែងប្រជុំ ។ លោកគីម ជុងអ៊ុន ធ្វើដំណើរជាមួយប្អូនស្រីបង្កើតម្នាក់ និងអតីតមេទ័ពម្នាក់ផងដែរ ៕
ដោយ៖ មែវ សាធី