ជិះម៉ូតូក្នុងល្បឿនលឿនបានវ៉ារថយន្ដកុងតឺន័តែមិនផុតត្រូវរថយន្ដបុកពីក្រោយបណ្ដាលអោយរងរបួសធ្ងន់ស្រាល០២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមុន្ទីរពេទ្យ ខណះដែលរូបគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នាហើយបានវ៉ារថយន្ដកង់តឺន័រមួយគ្រឿង តែវ៉ាមិនផុតត្រូវរថយន្ដបុកពីក្រោយនិងកិនបុរសម្នាក់ចំពាក់កណ្ដាលខ្លួននិងម្នាក់ខ្ទាតចេញរងរបួសស្រាល ហើយរថយន្ដបានព្យាយាមបើករត់គេចតែត្រូវសមត្ថកិច្ចតាមឃាត់ជាប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី យប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចខាងត្បូងច្រមុះជ្រូកស្ទឹងមានជ័យប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដកុងតឺន័រមួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-8887 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុន្នីរ៉េត ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហង់ដាគុបជ្រុង ពណ៍ទឹកប៊ឹុច ពាក់ស្លាកលេខ ស្វាយរៀង1D-1130 ធ្វើដំណើរស្របទិសគ្នា ហើយបានវ៉ារថយន្ដខាងស្ដាំដៃតែវ៉ាមិនផុតក៏ត្រូវរថយន្ដបុកពីក្រោយបណ្ដាលអោយដួលហើយត្រូវរថយន្ដកិនម៉ូតូនិងកិនបុរសម្នាក់ចំពាក់កណ្ដាលខ្លួនបណ្ដាលអោយរងរបួសធ្ងន់និងម្នាក់ទៀតខ្ទាតចេញពីម៉ូតូរងរបួសស្រាល ។

ក្រោយពីកើតហេតុរថយន្ដមិនបានឈប់នៅនឹងកន្លែងទេគឺបានព្យាយាមបើករត់គេចខ្លួនរហូតដល់ខាងមុខផ្សារ ឯករាជ្យ1 ស្ថិតក្នុងសង្កាត់ ចោមចៅ ខណ្ឌពោរធិ៍សែនជ័យ ទើបកម្លាំងសមត្ថកិច្ចតាមឃាត់ជាប់ទាំងរថយន្ដនិងតៃកុងតែម្ដង ។

ក្រោយមកកម្លាំងជំនាញបានចុះធ្វើការវាស់វែងយករថយន្ដនិងម៉ូតូយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

image1

...

ដោយ៖ ភារ៉ា ដង្កោ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print