ទីក្រុងហាណូយ៖ ជំនួបកាលពីយប់ថ្ងៃទី២៧ខែកុម្ភៈ គ្រាន់តែជាការបង្ហាញខ្លួនរួមគ្នា ស្វាគមន៍ជាសាធារណៈ(កម្តៅសាច់ដុំ) ប៉ុណ្ណោះ និងពិសាអាហារ ពេលយប់ជាមួយគ្នា ។
សម្រាប់ជំនួបនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៨ខែកុម្ភៈនេះ ជាជំនួបសម្ងាត់ រវាងមេដឹកនាំ គីមជុងអ៊ុន និងដូណាលត្រាំ។ ក្រោយមកនឹងមានជំនួបពិភាក្សា រវាងគណៈប្រតិភូប្រទេសទាំងពីរ ដែលជាកិច្ចពិភាក្សា សំខាន់បំផុត។
ជំនួបពិភាក្សាសម្ងាត់ រវាងមេដឹកនាំទាំងពីរមានរយៈពេល៤៥នាទី ក្រោយមកនឹងជំនួបពិភាក្សាជាក្រុម ។ ដល់វេលាម៉ោង១១និង៥៥នាទីមេដឹកនាំទាំងពីរ និងមន្ត្រីទាំងអស់ចូលរួមពិសាអាហារថ្ងៃត្រង់ រួចធ្វើការបន្តទៀត ។ នៅវេលាម៉ោង ១៤និង០៥នាទី លោកត្រាំនិងគីមជុងអ៊ុន នឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួម។ នៅវេលាម៉ោង ១៥និង៥០នាទី មេដឹកនាំទាំងពីរ នឹងធ្វើសន្និសីទកាសែត។ ក្រោយបញ្ចប់ លោកត្រាំនឹងឡើងយន្តហោះវិលត្រឡប់ទៅកាន់អាមេរិកវិញ៕
ដោយ៖ មែវ សាធី