ខេត្តកំពង់ចាម ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នងត្រូវអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង ខណៈមូលហេតុត្រូវបានរកឃេីញថាផ្តេីមដោយសារទុស្សេខ្សែភ្លេីង។
ហេតុការណ៍ឆេះផ្ទះនេះកើតឡើងនៅវេលា ម៉ោង១៥និង១៦នាទីរសៀល ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយតានាន់”ខ” ឃុុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
មន្ត្រីជំនាញទទួលផ្នែកពន្លត់អគ្គិភ័យអោយដឹងថា ក្រោយពីទទួលបានព័ត៌មាន ករណីគ្រោះអគ្គីភ័យមួយកើតឡើងភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញពន្លត់អគ្គីភ័យចេញរថយន្តចំនួន០៦គ្រឿង ទាំងខេត្តនិងស្រុក ចេញប្រតិបត្តិការជាបន្ទាន់ និងសុំការសហការភ្លាមៗ ពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នូវរថយន្ត ០២គ្រឿងបន្ថែមទៀត របស់អធិការដ្ឋានស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល សរុបរថយន្តប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ចំនួន ០៨គ្រឿង។
មន្ត្រីថា ក្នុងនោះរថយន្តអគ្គីភ័យ ០៣គ្រឿង បានទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង ១៥និង៥០នាទី ។ អគ្គីភ័យត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១៦និង៤២នាទី។
មន្ត្រីបានបញ្ជាក់ពីមូលហេតុថាបណ្ដាលឱ្យកើតអគ្គីភ័យ គឺមកពីផ្ទុះសេខ្សែភ្លើង។ ចំណែកទំហំនៃការខូចខាតគឺឆេះផ្ទះអស់ចំនួន១៥ខ្នង រួមជាមួយទ្រព្យសម្បត្តិមួយចំនួន ៕ដោយ៖វណ្ណៈ