សោកស្តាយណាស់! ! ​ ផ្ទះ​ពលរដ្ឋ​ចំនួន​១៥ខ្នងត្រូវបានបំផ្លាញដោយសារអគ្គិភ័យ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៥ខ្នងត្រូវអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង​ ខណៈ​មូលហេតុ​ត្រូវបានរកឃេីញថា​ផ្តេីមដោយសារទុស្សេខ្សែ​ភ្លេីង​។

ហេតុការណ៍ឆេះផ្ទះ​នេះកើតឡើងនៅ​វេលា​ ម៉ោង១៥និង១៦នាទីរសៀល ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយតានាន់”ខ” ឃុុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

មន្ត្រី​ជំនាញ​ទទួលផ្នែកពន្លត់អគ្គិភ័យអោយដឹងថា​ ក្រោយពីទទួលបានព័ត៌មាន ករណីគ្រោះអគ្គីភ័យ​មួយកើតឡើង​ភ្លាមៗ​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញពន្លត់អគ្គីភ័យចេញរថយន្តចំនួន០៦គ្រឿង ទាំងខេត្តនិងស្រុក ចេញប្រតិបត្តិការជាបន្ទាន់ និងសុំការសហការភ្លាមៗ ពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នូវរថយន្ត ០២គ្រឿងបន្ថែមទៀត របស់អធិការដ្ឋានស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល សរុបរថយន្តប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ចំនួន ០៨គ្រឿង។

មន្ត្រី​ថា​ ក្នុងនោះរថយន្តអគ្គីភ័យ ០៣គ្រឿង បានទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង ១៥និង៥០នាទី​ ។ អគ្គីភ័យត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១៦និង៤២នាទី។

មន្ត្រី​បានបញ្ជាក់​ពីមូលហេតុថាបណ្ដាលឱ្យកើតអគ្គីភ័យ​ គឺមកពីផ្ទុះសេខ្សែភ្លើង។​ ចំណែក​ទំហំនៃការខូចខាតគឺឆេះផ្ទះអស់ចំនួន១៥ខ្នង​ រួមជាមួយទ្រព្យសម្បត្តិមួយចំនួន​ ៕​ដោយ​៖វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print