ជនសង្ស័យ២នាក់ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាកំពុងល្បាតតាមមូលដ្នានដោយមានការសង្ស័យក៏ធ្វើការឆែកឆេរខ្លួនឃើញគ្រឿង​ញឿ​ន​៨កញ្ចប់​តូច

ចែករំលែក៖

​ភ្នំពេញ៖ ជនសង្ស័យ២នាក់ខណៈ​កំពុងតែជិះ​ម៉ូតូ​តាមផ្លូវក៏ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា​កំពុងល្បាតតាមមូលដ្នានដោយមានការសង្ស័យក៏ហៅឲ្យឈប់រួចធ្វើការឆែកឆេរខ្លួនឃើញគ្រឿង​ញឿ​ន​៨កញ្ចប់​តូច ។

image9

កាលពី​វេលា​ម៉ោង​១០ និង៤០នាទីថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ២០១៥នៅ​ចំណុច​មុខ​សាលាបាក់ទូកតាម​បណ្ដោយ​ផ្លូវ១៦៩ ស្ថិត​ក្នុង​សង្កាត់​វាល់វង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភព​ព័ត៌មានពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុកម្លាំង​សមត្ថកិច្ចកំពុងល្បាត​នៅតាមផ្លូវក្នុងមូលដ្នានរបស់​ខ្លួន​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ២នាក់ខាងលើកំពុង​ជិះ​ម៉ូតូ​ម្នាក់មួយគ្រឿង ម៉ាក​កូនទា ពណ៌​លឿង ពាក់​ស្លាក​លេខ កំពុងស្ពឺ1B-8062 និងមួយទៀតម៉ាកFino ពណ៍ខៀវពាក់ស្លាក់លេខភ្នំពេញ1U-1089 ខណៈមកដល់ចំណុចកើតខាងលើជនសង្ស័យ​ហាក់ដូចជា​មានការ​ភ័យ​ហើយបម្រុង​ជិះ​គេចខ្លួន​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សង្ស័យក៏​បាននាំគ្នាដេញ​តាមពីក្រោយហើយក៏បានហៅជនសង្ស័យឱ្យឈប់នៅតែមិនឈប់ទៀតក្រោយមកកម្លាំងសមត្ថកិច្ចក៏បានស្ទាក់ចាប់បានរួចធ្វើការ​ឆែកឆេរខ្លួនទើបរក​ឃើញ​គ្រឿងញៀន​៨កញ្ចប់តូច​ ។

ក្រោយពីកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាក៏បានធ្វើការឃាត់ខ្លួននិងសាកសួរក៏បានឈានទៅដល់ចូលឆែកឆេរនៅក្នុងផ្ទះជួលរបស់ជនសង្ស័យមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលំខាងក្រោយសាលាកសិកម្ម ផ្ទះជួលលេខ០១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានរកឃើញគ្រឿង​ញឿ​ន​៤កញ្ចប់​តូច ២កញ្ចប់ធំ និងជញ្ចីង១ កាំភ្លឺងខ្លី១ដើមម៉ាកPAកុល និងឃាត់ខ្លួនប្រុស២ ស្រី២នាក់ ។ ក្នុងដោយការឆែកឆេរនៅផ្ទះជួលខាងលើនេះចូលរួមពីលោក គ្រី គឹម ឃាន់ ព្រះរាជជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យមានទី១ឈ្មោះ កែវ រិទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ស្នាក់នៅមិនពិតប្រាដក ទី២ឈ្មោះ អ៊ុង យូសេង ភេទ​ប្រុស អាយុ​៣០ឆ្នាំ មុខរបរ​ស្នាក់នៅមិនពិតប្រាដក ទី៣ឈ្មោះ ពិន ពិសិទ្ធ ភេទ​ប្រុស អាយុ​៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ទី៤ឈ្មោះ ឡុង ជាភេទ​ប្រុស អាយុ​៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ទី៥ឈ្មោះ ម៉េង លី ភេទ​ស្រី អាយុ​២៥ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ និងទី៦ឈ្មោះ សេង រដ្នា ភេទ​ស្រីអាយុ​៣១ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់រួមនឹងវត្ថុតាងគ្រឿង​ញឿ​ន​សរុបទាំងអស់១២កញ្ចប់​តូច ២កញ្ចប់ធំរួម និងកាំភ្លឺងខ្លី១ដើមទៀតត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់ ៕

image3

image2

image7

image8

image4

image10

image6

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print