ខេត្តកណ្តាល៖ មនុស្ស៤នាក់បានរងរបួស ធ្ងន់-ស្រាលក្នុងករណីគ្រោះ ថ្នាក់រថយន្តកូរ៉េ១គ្រឿងបើកធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ផ្ងារជើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវ ជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ៤៨-៤៩ ភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះទាំង៤នាក់មាន ទី១ឈ្មោះគឹមសំអុនភេទប្រុស អាយុ៧៦ឆ្នាំអ្នកបើកបររថយន្តម៉ាកកូរ៉េទម្ងន់១តោន ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២B.៤៦២៩ បានរងរបួសស្រាល,ទី២-ឈ្មោះឆេង លី ភេទប្រុស អាយុ៤៥ឆ្នាំអ្នករួមដំណើររបួសស្រាល,ទី៣-ឈ្មោះឡាច ធន ភេទប្រុស អាយុ៣៥ឆ្នាំ អ្នករួមដំណើររបួសធ្ងន់,និងទី៤-ឈ្មោះឌឿន ភេទប្រុស អាយុ២៧ឆ្នាំអ្នករួមដំណើររបួសធ្ងន់។ជនរងគ្រោះទាំង៤នាក់សុទ្ធតែជាជាងស្ទូចផ្ទះមានទីលំនៅភូមិព្រែកត្រែង.ឃុំសំរោងធំ.ស្រុកកៀនស្វាយជាមួយគ្នា.អ្នករបួសស្រាលសំរាកព្យាបាលនៅមណ្ឌលសុខភាពឃំុ.អ្នករបួសធ្ងន់ត្រវូក្រុមគ្រួសារដឹកតាមរថយន្តសង្គោះយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី។
បើតាមសម្តីអ្នកបើកបរឈ្មោះគឹមសំអុនបានប្រាប់ថាមុនពេលកើតហេតុគាត់និងកូនក្មួយដែលជាកូនជាង៣នាក់ទៀតរួមដំណើរជាមួយបើករថយន្តដឹកគ្រឿងស្ទូចផ្ទះចេញពីអ្នកលឿងយកមកផ្ទះនៅក្នុងឃុំសំរោងធំទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុក៍បើកប្រជែងម៉ូតូ១គ្រឿងមិនចាំម៉ាកដែលនៅពីមុខ។ពេលបើកប្រជែងផុតពីម៉ូតូ ក៍បួងចង្កូតចូលមកខាងស្តាំដៃវិញបណ្តាលអោយជ្រុលចង្កូតធ្លាក់មកចិញ្ចើមថ្នល់ខាងស្តាំដៃតែម្តង។
លោកព្រំ សំណាង អធិការ រងទទួលការងារសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា ដោយករណី គ្រោះ ថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងមិនបង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណះនិងរងរបួសដល់អ្នកដ៍ទៃ សមត្ថកិច្ចមិនបានយករថយន្តដែលជួបគ្រោះថ្នាក់នេះមករក្សាទុកនោះឡើយ ព្រោះ អ្នករងរបួសគឺសុទ្ធតែកូនក្មួយរបស់អ្នកបើកបរទាំងអស់ទើបហើយភាគីខាងម្ចាស់រថយន្តជាអ្នកចេញថ្លៃព្យាបាលដល់ជនរងគ្រោះទាំង៣នាក់ ហើយករណីនេះកើតឡើងដោយសារអ្នកបើកបរងោកមួយភាំង ស្រាប់តែរេចង្កូតធ្លាក់ចេញ ពីផ្លូវជាតិក្រឡាប់ផ្ងាជើងតែម្តង បន្ទាប់ពីជួបគ្រោះថ្នាក់នគរបាលមូលដ្ឋានបានចេញអន្តរាគមន៍ដើម្បីសម្រួលចរាចរកុំអោយកកស្ទះ ៕
ដោយ៖ សណ្តោស