​មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ក្នុង​ករណី​ក្រឡាប់​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​១

ចែករំលែក៖

​ខេត្តកណ្តាល​៖​ មនុស្ស​៤​នាក់​បាន​រង​របួស​ ធ្ងន់​-​ស្រាល​ក្នុង​ករណី​គ្រោះ​ ថ្នាក់​រថយន្ត​កូរ៉េ​១​គ្រឿង​បើក​ធ្លាក់​ផ្លូវ​បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​កាលពី​វេលា​ម៉ោង​៨ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវ​ ជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​ លេខ​៤៨-៤៩​ ភូមិ​ពោធិ​មៀ​វ​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

IMG-20151210-WA0127

​ជន​រង​គ្រោះ​ទាំង​៤​នាក់​មាន​ ទី​១​ឈ្មោះ​គឹ​ម​សំ​អុ​ន​ភេទ​ប្រុស​ អាយុ​៧៦​ឆ្នាំ​អ្នកបើកបរ​រថយន្ត​ម៉ាក​កូរ៉េ​ទម្ងន់​១​តោន​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២B.៤៦២៩​ បាន​រង​របួសស្រាល​,​ទី​២-​ឈ្មោះ​ឆេ​ង​ លី​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​អ្នក​រួម​ដំណើរ​របួសស្រាល​,​ទី​៣-​ឈ្មោះ​ឡា​ច​ ធន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ អ្នក​រួម​ដំណើរ​របួសធ្ងន់​,​និង​ទី​៤-​ឈ្មោះ​ឌឿ​ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​អ្នក​រួម​ដំណើរ​របួសធ្ងន់​។​ជន​រង​គ្រោះ​ទាំង​៤​នាក់​សុទ្ធតែ​ជា​ជាង​ស្ទូច​ផ្ទះ​មាន​ទីលំនៅ​ភូមិ​ព្រែក​ត្រែង​.​ឃុំសំរោង​ធំ​.​ស្រុក​កៀនស្វាយ​ជាមួយ​គ្នា​.​អ្នក​របួសស្រាល​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃំ​ុ​.​អ្នក​របួសធ្ងន់​ត្រ​វូ​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​ស​ង្គោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្សី​។​

បើ​តាម​សម្តី​អ្នកបើកបរ​ឈ្មោះ​គឹ​ម​សំ​អុ​ន​បាន​ប្រាប់​ថា​មុន​ពេល​កើតហេតុ​គាត់​និង​កូនក្មួយ​ដែល​ជា​កូនជាង​៣​នាក់​ទៀត​រួម​ដំណើរ​ជាមួយ​បើករថយន្ត​ដឹក​គ្រឿង​ស្ទូច​ផ្ទះ​ចេញពី​អ្នក​លឿង​យក​មក​ផ្ទះ​នៅ​ក្នុង​ឃុំ​សំរោង​ធំ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ មក​ដល់​ចំណុច​កើតហេតុ​ក៍​បើក​ប្រជែង​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក​ដែល​នៅ​ពីមុខ​។​ពេល​បើក​ប្រជែង​ផុត​ពី​ម៉ូតូ​ ក៍​បួង​ចង្កូត​ចូល​មក​ខាងស្តាំ​ដៃ​វិញ​បណ្តាល​អោយ​ជ្រុល​ចង្កូត​ធ្លាក់​មក​ចិញ្ចើមថ្នល់​ខាងស្តាំ​ដៃ​តែ​ម្តង​។​

​លោក​ព្រំ​ សំណាង​ អធិការ​ រង​ទទួល​ការងារ​សណ្តាប់ធ្នាប់​ចរាចរ​ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ថា​ ដោយ​ករណី​ គ្រោះ​ ថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ខ្លួនឯង​មិន​បង្ក​ការ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​សា​ធារ​ណះ​និង​រង​របួស​ដល់​អ្នក​ដ៍ទៃ​ សមត្ថកិច្ច​មិន​បាន​យក​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នេះ​មក​រក្សា​ទុក​នោះ​ឡើយ​ ព្រោះ​ អ្នក​រង​របួស​គឺ​សុទ្ធតែ​កូនក្មួយ​របស់​អ្នកបើកបរ​ទាំងអស់​ទើប​ហើយ​ភាគី​ខាង​ម្ចាស់​រថយន្ត​ជា​អ្នក​ចេញថ្លៃ​ព្យាបាល​ដល់​ជន​រង​គ្រោះ​ទាំង​៣​នាក់​ ហើយ​ករណី​នេះ​កើតឡើង​ដោយសារ​អ្នកបើកបរ​ងោក​មួយភាំង​ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ចេញ​ ពី​ផ្លូវជាតិ​ក្រឡាប់​ផ្ងា​ជើង​តែ​ម្តង​ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​នគរបាល​មូលដ្ឋាន​បាន​ចេញ​អន្តរាគមន៍​ដើម្បី​សម្រួល​ចរាចរ​កុំអោយ​កកស្ទះ​ ៕​

IMG-20151210-WA0128

IMG-20151210-WA0129

IMG-20151210-WA0124

IMG-20151210-WA0131

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print