សាម៉ូ​ទ័រ​ស្វានចេញអត់ដកខ្សែភ្លើងមិនប្រយ័ត្ន ប៉ះ​ជាមួយ​និង​ដែក​​បណ្ដាល​ឲ្យ​ឆក់​ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាកម្មករសំណងម្នាក់ បានស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ មិត្តភាពខ្មែរ​-សូវៀត ខណៈដែលគាត់សាម៉ូ​ទ័រ​ស្វានចេញអត់ដកខ្សែរភ្លើង​ មិនប្រយ័ត្នប៉ះ​ជាមួយ​និង​ដែក បណ្ដាលឲ្យឆ្លងចរន្តភ្លើងឆក់​តែម្តង ។

​ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង​៤ និង​៤០នាទី​រសៀលថ្ងៃចន្ទ ៦កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​១១​ ខែ​មិនា​ ឆ្នាំ​២០១៩​ ស្ថិតនៅចំណុចផ្ទះលេខ​ ៣៥៦​ ក្រុម៦​ ផ្លូវលំ​ ភូមិព្រែក​ទាល់​ សង្កាត់​ស្ទឹងមាន​ជ័យ​២​ ខណ្ឌមានជ័យ​។

​តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ សេង​ អ៊ួក​ ភេទប្រុស​ អាយុ៤០​ ឆ្នាំ​ មុខរបរ​ ជាង​សំណង់​ ​និងមានប្រពន្ធ​ឈ្មោះ​ អ៊ី​ សូណំ​  ស្នាក់នៅបច្ចុប្បន្ន​ផ្ទះ​ជួល​ ម្តុំសង្កាត់​ចោម​ចៅ៣​ ខណ្ឌពោធិសែន​ជ័យ ។

ប្រភពដដែរបន្តទៀតថា​ មុនពេលកើតហេតុ​ ជនរងគ្រោះ ​បានចូល​ធ្វើ​ការ​ដូច​សព្វដង​ ពេលជិត​ចប់​ម៉ោង​ធ្វើ​ការ​ ជនរងគ្រោះ​ បានឆ្លៀត​រៀបចំ​ឧបករណ៍​ ម៉ូ​ទ័រ​ស្វាន​បុក​ដី​ទុក​តែ​ដោយ​សារ​មិន​បានដកខ្សែភ្លើង​ចេញ ​​ហើយ​ចុង​​​ម៉ូ​ទ័រ​ស្វាន​ បានប៉ះ​ជាមួយ​និង​ដែក​ ទើប​បណ្ដាល​ឲ្យ​ឆក់​ជនរងគ្រោះ​ដាំ​ក្បាល​ចូល​ទៅ​ក្នុងរណ្ដៅ​ដីរងរបួសធ្ងន់ ។ ភ្លាមនោះ ជនរងគ្រោះត្រូវបានមិត្តភក្តិធ្វើការជាមួយនាំគ្នាដឹកបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​ សូវៀត​ តែ​ពេល​ដល់​ពេទ្យ​ បានប្រហែល​១០នាទី​ ក៏ដាច់ខ្យល់​ស្លាប់​តែម្តង ​។

​ក្រោយកើតហេតុ​ សព​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ រួចប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើត​ ខេត្ត​កំពង់​ចាម ​៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print