ទាស់សម្ដី​គ្នា​ជាមួយ​ប្ដី​ ជិះ​ម៉ូតូ​មក​ផ្ទះ​តែ​ម្នាក់ឯង​ ត្រូវ​ក្រុម​ជនសង្ស័យ​៤​ទៅ​៥​នាក់​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាត់​

ចែករំលែក៖

​ភ្នំពេញ៖ ស្ត្រី​ម្នាក់​បាន​ឈ្លោះ​ជាមួយ​ប្តី​ បាន​ជិះ​ម៉ូតូ​ត្រលប់​មក​ផ្ទះ​ វិញ​ ត្រូវ​បាន​ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ កៀរ​ឲ្យ​ដួល​ រួច​ហើយ​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នារី​រង​គ្រោះ​យក​ទៅ​បាត់​ហេតុការណ៍​នេះ​កើត​ ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ផ្លូវ​បេតុង​ ព្រៃ​សរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​

IMG_7870

​ជន​រង​គ្រោះ​មានឈ្មោះ​ ចាន់​ ណា​រី​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ មុខ​របប​ មន្ត្រី​ពន្ធ​ធនាគារ​ព្រៃ​សរ​ (​ម​១)​ ស្នាក់​នៅ​ក្នុង​បន្ទាយ​ ភូមិ​កំ​រៀង​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ ។​

​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​និង​ប្តី​របស់​នាង​បាន​នាំ​គ្នា​ ទៅ​លេង​ ហ្គេ​ម​នៅ​ផ្សារ​ផ្លា​ស្សារ​ នៅ​សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ នៅ​ពេល​នោះ​នារី​រង​គ្រោះ​ និង​ប្តី​របស់​នាង​បាន​ឈ្លោះប្រកែក​គ្នា​ ធ្វើ​ឲ្យ​រូប​នាង​ខឹង​ ក៍បាន​ជិះ​ម៉ូតូ​ ម៉ាក​ZOOMER.X​ពណ៌​លឿង​ អត់​មាន​ស្លាក​លេខ​ ដែល​ទើប​និង​ទិញ​ ចេញ​មក​មុន​ ដោយ​ធ្វើ​ដំនើរ​ តាម​ផ្លូវ​បេតុង​ព្រៃ​សរ​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ គោលបំនង​ត្រលប់​ទៅ​ផ្ទះ​វិញ​ លុះដល់​ចំនុច​កើតហេតុ​ ក៍​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​៤​ទៅ​៥​នាក់​ ជិះ​ម៉ូតូ​៤​គ្រឿង​ មិន​ចាំ​ម៉ាក​ និង​ពណ៌​ បាន​ជិះ​មក​កៀរ​ម៉ូតូ​របស់​គាត់​ ឲ្យ​ដួល​រួច​ដក់​កាំភ្លើងខ្លី​ មិន​ស្គាល់​ម៉ាក​ ភ្ជង់​គំរាម​ រួច​មាន​គ្នា​ម្នាក់​ទៀត​ បាន​លើក​ម៉ូតូ​របស់​នាង​ជិះ​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្ដង​។​

​ក្រោយ​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​នោះ​ត្រូវ​បាន​អ្នកដំនើរ​ តាម​ដងផ្លូវ​ ជួយ​ដឹក​គាត់​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុ​ស្ត៍​នគរបាល​និង​រដ្ឋបាល​ដង្កោ​។​ សូម​បញ្ចា​ក់ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ អធិការ​នគរបាល​ខណ្ឌដង្កោ​ ទើបតែ​ប​ង្ញា​ញ​មុខ​ជនសង្ស័យ​វាយ​យក​ម៉ូតូ​ ចំនួន​១០​នាក់​

​ក្រោយមក​នៅ​យប់​ថ្ងៃខែ​ដដែល​ វេលា​ម៉ោង​៩​ និង​៣០​នាទី​ ស្រាប់តែ​មាន​ករណី​ប្លន់​ម៉ូតូ​ពី​ស្ត្រី​ម្នាក់​ប​ន្ថេ​ម​ទៀត​ ដែល​មិន​ញញើត​ពី​ច្បាប់​និង​សមត្ថកិច្ច​ឡើយ​ ៕​

IMG_7869

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print