ភ្នំពេញ៖ ព្រោះសេចក្តីស្រលាញ់(ស្នេហា) បានធ្វេីឲ្យបុរសម្នាក់ឈ្លក់វង្វេង រហូតទាល់តែបុរសម្នាក់សម្រេចចង.កសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោថប(Top) ហេីយមុននិងសម្លាប់ខ្លួនជនរងគ្រោះ បានសរសេរសំបុត្របណ្តាំចុងក្រោយ៦សន្លឹកផងដែរ ដោយសរសេរសុំទោសក្រុមគ្រួសារ សុំទោសមិត្តភ័ក្ត សុំទោសម្ចាស់ផ្ទះសំណាស់កុំឲ្យខឹងគេដែលមកចង.កស្លាប់នៅទីនេះ សុំទោសអ្នកសារព័ត៍មានកុំឲ្យថតរូបគេយកទៅផ្សព្វផ្សាយអី និងសុំទោសមនុស្សដែលខ្លួនស្រលាញ់ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលេីនេះ បានកេីតឡេីងកាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបន្ទប់ផ្ទះ សំណាក់យីហោ ថប(Top)ខាងក្រោយវិទ្យាល័យជាសុីមសាមគ្គី ផ្លូវ២៧១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
សាកសពឈ្មោះ ផល សម្បត្តិឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ ឪពុកឈ្មោះ ផល ឧត្តម និងម្តាយឈ្មោះ ឈួន សម្បត្តិ មានទីលំនៅផ្ទះលេច២៤៣AE០ ផ្លូវ១៩០ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋានដែលនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ជនរងគ្រោះបានមកជួលផ្ទះសំណាក់នេះដេីម្បីស្នាក់នៅម្នាក់ឯងបានមួយយប់ហេីយ លុះដល់ថ្ងៃទី៩ នៅវេលាម៉ោង២រសៀលជនរងគ្រោះ បានទូរស័ព្ទហៅមិត្តភ័ក្តម្នាក់ឈ្មោះដូ ភេទប្រុស អាយុ២៤ឆ្នាំ ឲ្យមកយករូបគេទៅញុំអី រួចក៏ត្រលប់មកផ្ទះសំណាក់ ដោយផ្ដាំផ្ញេីរឈ្មោះដូថា នៅម៉ោង៧យប់ថ្ងៃដដែរ ឲ្យមកយករូបគេទៅហូបបាយទាំងអស់គ្នាម្តងទៀត ។
ប្រភពដដែរ បានបន្តទៀតថា ពេលឈ្មោះដូ បានមកដល់ផ្ទះសំណាស់ក៏ទូរស័ព្ទទៅជនរងគ្រោះតែមិនលេីក រហូតដល់ម៉ោង៩យប់ ឈ្មោះដូ បានហៅសន្តិសុខនិងម្ចាស់ផ្ទះ យកសោរទ្វាទៅចាក់មេីលជនរងគ្រោះ ពេលបេីកទ្វាចូលទៅក៏ឃេីញជនរងគ្រោះ បានកន្សែងចង.កនិងចង្រឹងដែកបង្អូចស្លាប់បាត់ទៅហេីយ ។
បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកេីតហេតុ ឃេីញជនរងគ្រោះ បានសរសេរបណ្ដាំចុងក្រោយ៦សន្លឹក ដោយរៀបរាប់អំពីការសម្រេចសំលាប់ខ្លួននិងសុំអភ័យទោសពីមិត្តភ័ក្របងប្អូនឪពុកម្តាយដោយគ្មានការបង្ខិតបង្ខំ ពីអ្នកណានោះទេ ហេីយក្នុងសំបុត្រនោះគេសរសេរក្នុងន័យស្នេហា១សន្លឹកផងដែរ ដូច្នេះហេីយទេីបសមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថាព្រោះវិបត្តិស្នេហាទេីបជនរងគ្រោះសម្រេចចិត្តចង.កសម្លាប់ខ្លួនឯងបែបនេះ ។
ក្រោយកេីតហេតុសពត្រូវបានក្រុមគ្រួសារមកទទួលយកមកធ្វើបុណ្យតាមប្រពៃណីក្រោយពេលដែរសមត្ថកិច្ចត្រួតពិនិត្យនិងកោសលវិច្ច័យរួចរាល់ ៕
ដោយ៖ ស ដារ៉ា