សម្តេចតេជោ លែងឱ្យចៅហ្វាយខណ្ឌទាំងឡាយ មកអង្គុយស្តាប់សម្តេច ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត​ទៀត​ហើយ​ !

ចែករំលែក៖

ភ្នំពេញ៖ចាប់ពីពេលនេះតទៅ លោកចៅហ្វាយខណ្ឌទាំងឡាយ មិនចាំបាច់មកអង្គុយស្តាប់សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក្នុងពិធីជួបជុំសំណេះសំណាល ចែកសញ្ញាបត្រ ដល់និស្សិតទៀត​ឡើយ ។

ប្រសាសន៍សម្តេចតេជោ ធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ ដល់និសិ្សតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបចំនួន ១៧០៩នាក់ ដែលមាននារីចំនួន៦៧៦នាក់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ​ ។

សម្តេចតេជោ បន្តថា “វាគ្មានការចាំមកទេ ពួកអស់លោកមានការងារច្រើនណាស់សម្រាប់ដោះស្រាយបញ្ហា និងការងារបន្ទាន់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទុកកៅអីកិត្តិយសឱ្យនិស្សិតអង្គុយវិញទៅ”៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print