ភ្នំពេញ៖ចាប់ពីពេលនេះតទៅ លោកចៅហ្វាយខណ្ឌទាំងឡាយ មិនចាំបាច់មកអង្គុយស្តាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីជួបជុំសំណេះសំណាល ចែកសញ្ញាបត្រ ដល់និស្សិតទៀតឡើយ ។
ប្រសាសន៍សម្តេចតេជោ ធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ ដល់និសិ្សតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបចំនួន ១៧០៩នាក់ ដែលមាននារីចំនួន៦៧៦នាក់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ។
សម្តេចតេជោ បន្តថា “វាគ្មានការចាំមកទេ ពួកអស់លោកមានការងារច្រើនណាស់សម្រាប់ដោះស្រាយបញ្ហា និងការងារបន្ទាន់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទុកកៅអីកិត្តិយសឱ្យនិស្សិតអង្គុយវិញទៅ”៕ ចេស្តា
...