ប្រឡាយមួយខ្សែស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ាបាននិងកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយក្រុមប៉ូលិស ដែលស្រាវជ្រាវទៅលើការបាញ់ប្រហារកាលពីសប្តាហ៍មុននៅក្នុងទីក្រុងសាន់បែរណាឌីនូ បណ្តាលឲ្យស្លាប់មនុស្សរហូតដល់១៤នាក់មកនោះ ។
ក្រុមអ្នកមុជទឹកមកពីក្រុម FBI បានចាប់ផ្តើមមុជទឹកស្រាវជ្រាវនៅក្នុងដងទន្លេមួយឈ្មោះ Seccombe Lake Park ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ៣គីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងដែលមានការវាយប្រហារ ។
អ្នកនាំពាក្យរបស់ក្រុម FBI អាមេរិកបានថ្លែងថា ជនសង្ស័យ២នាក់នោះ ត្រូវគេជឿជាក់ថាបានមកកាន់សួនឧទ្យាន នៅក្នុងថ្ងៃដែលមានការបាញ់ប្រហារកើតឡើង ។ ការវាយប្រហារនេះបាននិងកំពុងស្ថិតក្រោមការស៊ើបអង្កេតស្រាវជ្រាវ ដោយមូលហេតុថាជាសកម្មភាពភេរវកម្ម ហើយជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតនៅអាមេរិក បន្ទាប់ពីព្រឹត្តិការថ្ងៃទី៩ ខែកញ្ញា ។
ជនវាយប្រហារឈ្មោះ Tashfeen Malik និងប្តីឈ្មោះ Syed Farook បានបើកការបាញ់ប្រហារនៅក្នុងធ្វើការរបស់ឈ្មោះ Syed Farook បណ្តាលឲ្យស្លាប់មនុស្ស១៤នាក់ និង២២នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ។
ប៉ូលិសអាមេរិកបានអះអាងថា ប្តីប្រពន្ធទាំង២នាក់ខាងលើនេះបានចូលខ្លួនស្មោះស្ម័គ្រជាមួយក្រុមរ៉ាឌីកាល់កាលពីអំឡុងឆ្នាំថ្មីៗនេះ ។ ពួកគេទាំងពីរនាក់ត្រូវប៉ូលិសបាញ់សម្លាប់ ក្រោយពីបានធ្វើសកម្មភាពបាញ់ប្រហារភេរវកម្មបានប៉ុន្មានម៉ោងរួចមក ។
ក្រុម FBI បានបដិសេធន៍ប្រាប់ក្រុមអ្នកកាសែតថា ក្រុមអ្នកមុជទឹកបាននិងកំពុងស្វែងរកអ្វីមួយឲ្យច្បាស់លាស់នោះ ។ លោក David Bowdich ជំនួយការអគ្គនាយកក្រុមFBI ទទួលបន្ទុកនៅក្នុងរដ្ឋឡូសអេនជឺឡេស បានបញ្ជាក់ថា យើងបានស្រាវជ្រាវថា ជនវាយប្រហារបានមកកាន់ទីនេះ មុនពេលការវាយប្រហារកើតឡើង ៕
ប្រែសម្រួល៖ ថាច់ យ៉ាត