ភ្នំពេញ ៖ គ្រូបង្រៀនសាលាភាសាអង់គ្លេ សម្នាក់ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចសាលាភាសាសាស្ត្ រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពេលល្បួងក្មេងស្រីម្នា ក់យកទៅរំលោភនៅផ្ទះសំណាក់ ភ្នំមាសបានសម្រេច ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ញ៉ ស្រីណេត ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរ សិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកជនសង្ស័យដែលត្រូវបា នឃាត់ខ្លួនឈ្មោះ ចិន មករា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង០០នាទី ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៤០នាទី ក្មេងស្រីរងគ្រោះកំពុងតែរៀ នភាសាអង់គ្លេសនៅសាលាឯក ជនឈ្មោះ សាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះជនសង្ស័យដែលជានាយក រងសាលាភាសាអង់គ្លេសខាងលើ បានបបួលក្មេងស្រីរងគ្រោះទៅ ដើរលេង រួចក្មេងស្រីរងគ្រោះក៏យល់ ព្រម ហើយជនសង្ស័យក៏បានបើកម៉ូតូ ជិះឌុបគ្នាតាមផ្លូវជាតិលេ ខ៣ ពីត្បូងទៅជើង ។
លុះពេលទៅដល់ផ្ទះសំណាក់ ភ្នំមាស តាមផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យក៏បានបើកម៉ូតូម៉ា កខាងលើឌុបក្មេងស្រីរងគ្រោះ ចូលទៅជួលបន្ទប់ មិនចាំលេខដេកហើយនិយាយលួង លោមក្មេងស្រីរងគ្រោះថា បងស្រលាញ់អូនឯង ចង់បានខ្លួនប្រាណអូនឯង រួចក៏បានធ្វើសកម្មភាពចាប់ សម្រាតខោអាវ ចេញអស់ហើយរំលោភសេពសន្ថវៈបា នសម្រេចមួយលើករួចនិយាយគំរា មក្មេងស្រីរងគ្រោះថា ទៅវិញកុំនិយាយប្រាប់ក្រុមគ្ រួសារ និង អ្នកដទៃឡើយ ។
រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលា ម៉ោង១២និង១៥នាទីជនសង្ស័យបា នទូរស័ព្ទហៅ ក្មេងស្រីរងគ្រោះអោយទៅជួយ រៀបចំអ៊ីវ៉ា់ន់នៅក្នុងសាលា ខាងលើ ពេលក្មេងស្រីរងគ្រោះទៅដល់ ជនសង្ស័យក៏បាននាំចូលក្នុង បន្ទប់ការិយាល័យរួចធ្វើសកម្ មភាពចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះបានសម្ រេចមួយ លើកទៀត ហើយបាននិយាយគំរាមក្មេងស្រី រងគ្រោះដូចខាងលើដែរ ។
លុះដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង១៦និង៣០នាទី ក្រុមគ្រួសាររបស់ក្មេងស្រី រងគ្រោះមានការសង្ស័យឃើញក្ មេងស្រីរងគ្រោះមានសភាពស្ងៀ មស្ងាត់ សម្ងំតែក្នុងបន្ទប់ និង បាននិយាយប្រាប់បងៗថាចង់តែ ស្លាប់ ទើបក្រុមគ្រួសារបាននាំគ្នា លួងលោមសួរនាំ ហើយក្មេងរងគ្រោះក៏ បានប្រាប់ រឿងរ៉ាវខាងលើដល់ ឪពុកម្តាយ និង ក្រុមគ្រួសារអោយបានដឹងរឿង ហេតុខាងលើតែម្តង ហើយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ទើបឈ្មោះ ស៊ុន ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាម្តាយ បង្កើតរបស់ក្មេងស្រីរងគ្រោះ បាននាំក្មេងស្រីរងគ្រោះ មករាយការណ៍ប្រាប់សមត្ថកិច្ច និង ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីអោយសមត្ថកិច្ចជួយអន្ តរាគមន៍ ។
ហើយនៅវេលាម៉ោង០៩និង០០នា ទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការស្រា វជ្រាវ ឃាត់ខ្លួនជនសង្ស័យបានត្រង់ ចំណុចសាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿ ងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ និងទូរស័ព្ទដៃម៉ាកណូគា ចុចពិល យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រាំងពង្រ តាមនីតិវិធី៕ ដោយ៖ ភារ៉ា ដង្កោ