អាជ្ញាធរ​ បញ្ជាក់ថា​ អាកាសធាតុក្តៅខ្លាំងអាចប៉ះពាល់ដល់អាយុជីវិតកុមារ

ចែករំលែក៖

ភ្នំពេញ៖រដូវប្រាំងឆ្នាំនេះ​ ពិសេសក្នុងខែមេសានិងខែឧសភា​ អាកាសធាតុមានសភាពក្តៅហួតហែង​ សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចឡេីងដល់៤០អង្សាសេទៅ៤២អង្សាសេ​ មានភ្លៀងកក់ខែតិច​ មានផ្គររន្ទះនិងខ្យល់កន្ត្រាក់កេីតឡេីងច្រេីន​ ។

អាជ្ញាធរ​ បញ្ជាក់ថា​ រដូវវស្សាមកយឺតជាងបណ្តាឆ្នាំមុនៗ​ ដោយស្ថានភាពបែបនេះ​ គឺងាយនឹងបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអាចប៉ះពាល់ដល់អាយុជីវិតកុមារ​ ដោយសារជំងឺបេះដូង​ ជំងឺសួត​ ជំងឺឆ្លង​ និង​ ជំងឺផ្សេងៗទៀត​ ។

នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន​ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីកុមារ​ ចុះថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០១៩​ ស្តីពី”ការការពារនិងការថែទាំកុមារពីផលប៉ះពាល់ដោយអាកាសធាតុក្តៅខ្លាំង”។

អាជ្ញាធរ​ បញ្ជាក់បន្ថែមថា​ ក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីកុមារ​ សូមអំពាវនាវដល់មាតាបិតា​ អ្នកអាណាព្យាបាល​ លោកគ្រូ​ អ្នកគ្រូ​ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​ អង្គការដៃគូពាក់ព័ន្ធ​ មេត្តាសហការនិងយកចិត្តទុកដាក់ក្នុងការការពារនិង​ការថែទាំកុមារកុំឱ្យរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិដូចបានជម្រាបជូនខាងលេីជាដាច់ខាត​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print