ខេត្តកំពង់ឆ្នាំង៖ រថយន្តនីសាន់ដឹកឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ច ខេត្តពោធិសាត់ ប្រដេញ រហូតដល់ខេត្តកំពង់ឆ្នាំងហើយត្រូវបានបែកកង់និងចាប់បានតែម្តង ។ ការប្រដេញចាប់រថយន្តដឹកឈើខុសច្បាប់នេះ ចាប់បានកាលពីវេលាម៉ោង៣យប់ ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្សារក្តុល ឃុំក្រាំងស្គារ ស្រុកទឺកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តដឹកឈើនេះម៉ាកនីសាន់ គ្មានស្លាកលេខ ដឹកធ្នុងចំនួន២២ដុំធំ ។ ចំពោះឈើនិងរថយន្តត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅសង្កាត់ព្រៃឈើក្រាំងស្គា ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ។
សមត្ថកិច្ចដែលស្ថិតក្នុងប្រតិបត្តិការនេះបានប្រាប់អោយដឹថា រថយន្តនេះដឹកឈើចេញពីស្រុកក្រវ៉ាញ ខេត្តពោធិសាត់ ពេលដែលសមត្ថកិច្ចឃើញបានឃាត់តែរថយន្តនេះ មិនឈប់ ទើបសមត្ថកិច្ចខេត្តពោធិសាត់បើករថយន្តប្រដេញតាមផ្លូវរហូត ហើយរថយន្តដឹកឈើបានបើកគេចចូលផ្លូវសំដៅមកឃុំក្រាំងស្គារស្រុកទឹកផុស ហើយត្រូវរថយន្តនោះបានបែកកង់ទៅមុខលែងរួច ចំណែកឯកអ្នកបើកបរទៅបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចចំរុះបានអោយដឹងថា៖ រថយន្តដឹកឈើប្រណឹតខាងលនេះ បានដឹកឈើចេញមកពីស្រុ កភ្នំក្រវាញ កាត់មកលើស្រុកក្រគរខេត្តពោធិសាត់ ពេលនោះសមត្ថកិច្ចនគរបាលប៉ុស្តិត្រួតពិនិត្យខេត្តពោធិសាត់ឈរជើង នៅចំណុចក្បាលដំរី ព្រុំប្រទល់ ស្រុកបរិបូណ៌ជាមួយស្រុកក្រគរ បានបើករថយន្ត២គ្រឿង មានគ្នា៤នាក់ ប្រដេញតាមរថយន្តបទល្មើស ចូលមកដល់ផ្សារក្តុល រថយន្តបទល្មើសក៏បានបែកកង់ទៅមុខលែងរួច ហើយអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់។
ក្រោយពីចាប់រថយន្តបានហើយសមត្ថកិច្ចរបស់ខេត្តពោធិសាត់ បានសហការជា មួយខេត្តកំពង់ឆ្នាំង អោយយករថយន្តនេះមកទុកនៅសង្កាត់រដ្ឋបាលព្រៃក្រាំងស្គាតែម្តង។ក្រោយពីបានរថយន្តដឹកឈើហើយសមត្ថកិច្ចខេត្តពោធិសាត់ និង ខេត្តកំពង់ឆ្នាំងម្ខាងៗចង់ដណើ្តមឈើគ្នាដាក់យកទៅកន្លែងរៀងៗខ្លួន តែក្រោយពីនិយាយត្រូវគ្នា ក៍បានឯកភាពគ្នាទុកនៅ ទុកនៅសង្កាត់រដ្ឋបាលព្រៃក្រាំងស្គាតែម្តង ។
មជ្ឈដ្ឋាននានាដែលឃើញហេតុការណ៍នេះបាននិយាយថា ការរួមគ្នាប្រដេញរថយន្តនេះ ត្រូវបានគេមើលឃើញថា អាចដោយសារតែម្ចាស់រថយន្តដឹកឈើបង់លុយអោយមិនគ្រប់ចំនួនតាមការកំណត់ ទើបធ្វើសកម្មភាពប្រដេញដល់ថ្នាក់នេះ ។ ព្រោះថាជារៀងរាល់យប់រថយន្តដឹកឈើប្រណិតបែបនេះមានច្រើនគគោក ទាំងតាមផ្លូវជាតិ និង តាមផ្លូវគ្រួសក្រហម ប៉ុន្តែមិនដែលឃើញមានសមត្ថកិច្ចណាដេញប្រថាប់ចាប់ប្រធេញបែបនេះទេ ទើបតែពេលនេះនាំគ្នាឡើងផ្អើលប្រជាពលរដ្ឋ ដែលគេស្មានថាដេញចាប់ចោរប្លន់ព្រោះមានកម្លាំងសមត្ថកិច្ចដែលមានអាវុធច្រូងច្រាងពាសពេញហ្នឹងទៀតផង ។ ករណីនេះបើមិនមានបើកភ្លើងខៀវពីសមត្ថកិច្ចឈ្មួញក៍មិនហានដែរ ៕
ដោយ៖ ចន្ថា