ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ បានអនុម័តលើសេចក្តីព្រាង អំពីប្លង់គោលប្រើប្រាស់ ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ។ នេះជាឯកសារយុទ្ធសាស្ត្រគោល បម្រើឲ្យមហិច្ឆតា របស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ មានគោលដៅ និងទស្សនវិស័យដល់ ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រងតម្រង់ទិសការ អភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាល រាជធានីនិងតំបន់ទីប្រជុំជនពាក់ព័ន្ធ ទាំងឡាយដើម្បី ឆ្លើយតបបាន នឹងកំណើននៃការ វិនិយោគឯកជននិងចំនួនប្រជាជន ក្នុងរាជធានី តាមរយៈការតម្រង់ទិស និងជំរុញការ វិនិយោគ សាធារណៈ ស្របតាមរបប សេដ្ឋកិច្ចទីផ្សារសេរី និងការអភិវឌ្ឍន៍តាម បែបប្រជាធិតេយ្យថ្នាក់ក្រោមជាតិ។
គេចាំបានថា ប្រជាជនសរុបនៅភ្នំពេញមានជិត២លាននាក់ (១.៦៨៨.០៤៤នាក់ តាមការធ្វើ អង្កេតចន្លោះជំរឿនប្រជាសាស្ត្រ កម្ពុជា២០១៣ នៃក្រសួងផែនការ) និងមាន ដង់ស៊ីតេប្រមាណជា ២៤៦៨នាក់/គម២ ហើយអាចកើនដល់ ៣លាន នាក់នា ឆ្នាំ២០២០។ ដូច្នេះធ្វើឲ្យ កំណើននគរូបនីយកម្មនិងកំណើនការ សាងសង់សំណង់ធំៗថ្មីៗជាច្រើន (សំណង់អគារខ្ពស់លើសពី៥ជាន់ មាន ប្រមាណ៦២៨កន្លែង និងសំណង់ បុរីមាន ជាង១១០ទីតាំង) ពង្រាយនៅទាំងខណ្ឌក្នុងក្រុង និងជាយក្រុងនិង បានជំរុញការ រីកទីក្រុងទៅតំបន់ខាងក្រៅចេញ ពីខណ្ឌកណ្ដាលទីក្រុងស្ទើរតែហួសពី ព្រំប្រទល់រដ្ឋបាលខ្លួនទៅហើយ ៕
ដោយ៖ ប្រាថ្នា