ពលរដ្ឋស្រុកមេមត់ស្នើអាជ្ញាធរឱ្យឈប់ជួលដីសហគមន៍ធារាសាស្ដ្រទៅឈ្មួញ

ចែករំលែក៖

ខេត្ដត្បូងឃ្មុំ៖ ប្រជាពលរដ្ឋនៅភូមិ ជំនុំពលឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្ដ ត្បូងឃ្មុំ ដែលមានស្នាមមេដៃជាង១០០ នាក់ដាក់ទៅអាជ្ញាធរឃុំស្នើឱ្យដកហូតដីសហគមន៍ដែលបានជួលទៅឱ្យបុគ្គលឯកជនកាលពីពេលកន្លងទៅមករក្សាទុកជាសម្បត្ដិរួមវិញ។ ការស្នើនេះដោយសារ ប្រជាពលរដ្ឋយល់ថាការជួលដីសហគមន៍ ទៅឱ្យឯកជនធ្វើឱ្យប៉ះពាល់ដល់ការធ្វើ ដំណើររបស់អ្នកភូមិនិងអាចឈានដល់ ការបាត់បង់នៅពេលខាងមុខ។

a29a64b2-fc39-463f-bc47-d0b5cf120b5c

អាជ្ញាធរភូមិឱ្យដឹងថា ពួកគេបាន បញ្ជូនសំណើរបស់ប្រជាពលរដ្ឋទាំងនោះទៅកាន់អាជ្ញាធរឃុំបន្ដដើម្បីស្នើសុំដកហូតដីសហគមន៍មួយឈ្មោះសហគមន៍ ជំនុំពលធារាសាស្ដ្រដែលបានជួលទៅឱ្យពលរដ្ឋមួយគ្រួសារកាលពីឆ្នាំ២០១១។

លោក គាន ស៊ីនាន ប្រធានភូមិជំនុំ ពលមានប្រសាសន៍ថា ការទាមទាររបស់ ប្រជាពលរដ្ឋស្របពេលពួកគាត់ពិបាកធ្វើដំណើរពីព្រោះដីនោះជាកន្លែងបម្រុង សម្រាប់ជួសជុលទំនប់និងសម្រាប់បើកបរត្រាក់ទ័រដើម្បីជៀសវាងខូចខ្នងទំនប់ ធារាសាស្ដ្រ។ លោកបន្ដថា ពេលថ្មីៗនេះ លេចឮដំណឹងមកថាអ្នកជួលដីសហគមន៍ បានយកដីនោះទៅលក់បន្ដឱ្យបុគ្គលផ្សេងទៀតទៅវិញ។

ដីសហគមន៍ជំនុំពលធារាសាស្ដ្រស្ថិតនៅឃុំជាំតាម៉ៅមានទំហំប្រមាណកន្លះហិកតាត្រូវបានគេជួលទៅឱ្យលោក លិញ អ៊ីហុង ដែលរស់នៅស្រុកស្នួល ខេត្ដ ក្រចេះដើម្បីធ្វើជាកន្លែងកម្សាន្ដកាលពី ឆ្នាំ២០១១។ ក្នុងលិខិតជួលដីកាល ណោះ គឺមានមេភូមិជំនុំពល លោក គាន ស៊ីនាន ជាតំណាងឱ្យសមាជិកសហគមន៍ ទាំងអស់ដោយជួលក្នុងតម្លៃ៨០ម៉ឺនរៀលក្នុងមួយឆ្នាំ ហើយជួលរយៈពេល៣០ឆ្នាំ។

ប្រជាពលរដ្ឋភូមិជំនុំពលបញ្ជាក់ថា ពួកគាត់ទាមទារចង់បានដីសហគមន៍ មកគ្រប់គ្រងដោយខ្លួនឯងវិញសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ម្យ៉ាងប្រាក់ដែលបានពីការជួលដីសហ គមន៍កន្លងមកគឺមិនមានភាពច្បាស់ លាស់។ ប្រភពដដែលបន្ថែមទៀតថា រយៈពេលជួលដីនោះគឺយូរពេកដែលអាចធ្វើឱ្យបាត់បង់ដីសហគមន៍នៅពេលខាងមុខពីព្រោះដីនោះបច្ចុប្បន្នមិនបានដំណើរការដាក់ជាកន្លែងកម្សាន្ដអ្វីឡើយក្រៅតែពីហ៊ុមព័ទ្ធរបងនិងសាងសង់រោងមួយនៅក្នុងតំបន់នោះទើបបណ្ដាលឱ្យអ្នកភូមិ ពិបាកធ្វើដំណើរ។

មេឃុំជាំតាម៉ៅលោក ពៅ ផូរ មាន ប្រសាសន៍ថា ខាងលោកបានទទួលយក សំណូមពររបស់ប្រជាពលរដ្ឋហើយ ប៉ុន្ដែ មិនទាន់បានទៅជជែកជាមួយអ្នកជួលដី នោះនៅឡើយទេ។ លោកអះអាងថា លោកមិនបានដឹងពីការលក់ដូរដីតំបន់នោះ ឡើយព្រោះខាងលោកមិនដែលបានទទួលលិខិតណាមួយបញ្ជាក់ថា តំបន់នោះត្រូវ បានគេលក់។ ចំណែកការជួលដីសហ គមន៍កន្លងមកខាងលោកគ្រាន់តែជាអ្នកទទួលស្គាល់លើលិខិតកិច្ចសន្យាជួលប៉ុន្ដែ រឿងថវិកានិងរឿងផ្សេងទៀតលោកក៏មិនបានដឹងដូចគ្នាដែរ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print