ទីតាំងផលិតទឹកសុទ្ធនិងទឹកកកគ្មានស្លាកយីហោសង្ស័យអត់ច្បាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ទីតាំងផលិតទឹក សុទ្ធនិងទឹកកកមួយកន្លែងពុំមានស្លាក យីហោត្រូវបានគេសង្ស័យថា ពុំមាន ច្បាប់ទម្លាប់ចេញពីមន្ទីរពាក់ព័ន្ធដែល នាំឱ្យអ្នកទិញយកទៅទទួលទានអាច ប៉ះពាល់ដល់សុខភាព ។ ទីតាំងដែលគេ សង្ស័យលួចផលិតទឹកបរិសទ្ធនិងទឹកកក នេះស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។

IMG-20151210-WA0039 copy

អ្នកភូមិសាមគ្គីមានជ័យបានបង្ហើប ឱ្យដឹងថា សិប្បកម្មផលិតទឹកសុទ្ធនិងទឹក កកនេះបានដំណើរការយូរមកហើយ ប៉ុន្ដែពុំមានដាក់ ស្លាកយីហោនោះទេ ។ ម្ចាស់ទីតាំងត្រូវ បានគេស្គាល់ឈ្មោះ *ធូ ជាជនជាតិវៀតណាម ហើយនៅក្នុង សិប្បកម្មមួយនេះ មានកម្មករខ្មែរនិង វៀតណាមបម្រើការនៅទីនោះប្រមាណជាង១០នាក់ ។ ប្រភពពីពលរដ្ឋនៅទីនោះ បានបន្ដថា ថៅកែសិប្បកម្មជនជាតិវៀត ណាមរូបនេះមានចរិតខែងរ៉ែងខ្លាំងណាស់ អាជ្ញាធរល្មមៗមិនអាចទៅក្បែរបានទេ ។ ចរិតខែងរ៉ែងនេះត្រូវបានគេទម្លាយ ថា ម្ចាស់សិប្បកម្មមានអ្នកកាងនៅពី ក្រោយខ្នង ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១០ ខែធ្នូ ម្ចាស់សិប្បកម្មខាងលើនេះបានគំរាម កំហែងដល់អ្នកយកព័ត៌មានយ៉ាងចាស់ ដៃខណៈចង់សួរនាំម្ចាស់សិប្បកម្មជុំវិញការទម្លាយព័ត៌មានពីប្រជាពលរដ្ឋ និង ថតផ្ដិតយករូបភាព ។

ជុំវិញព័ត៌មានទីតាំងផលិតទឹកសុទ្ធ និងទឹកកកសង្ស័យគ្មានសុំច្បាប់ទម្លាប់ និងការពិនិត្យគុណភាពពីមន្ដ្រីមន្ទីរ ជំនាញនេះលោក ហុង លៀង អនុប្រធាន សាខាកាំកុងត្រូលខេត្ដបន្ទាយមានជ័យ ទទួលបន្ទុកទីផ្សារបានប្រាប់អ្នកយកព័ត៌ មាននគរវត្ដថា មន្ដ្រីជំនាញកាំកុងត្រូល របស់លោកមិនបានដឹងថាមានទីតាំង ផលិតទឹកសុទ្ធនិងទឹកកកខាងលើនេះទេ*។ លោកបានសន្យាថា នឹងបញ្ជូនមន្ដ្រី ជំនាញឱ្យចុះទៅពិនិត្យមើលនិងយកទឹក បរិសុទ្ធនិងទឹកកកមកពិសោធនៅឡា បូថាតើមានអនាម័យគ្រប់គ្រាន់ហើយមានប្រើវត្ថុធាតុដើមចម្រាញ់ផ្សំដែរឬទេ ?

លោកអនុប្រធានកាំកុងត្រូលរូបនេះ បានដាក់ការសង្ស័យថា ការដែលមាន ជនជាតិវៀតណាមហ៊ានមកលួចបើក សិប្បកម្មផលិតទឹកសុទ្ធនិងទឹកកកដោយ គ្មានច្បាប់ទម្លាប់បែបនេះប្រាកដជាមាន អ្នកធំណាម្នាក់នៅពីក្រោយខ្នង ព្រោះថា ជនជាតិវៀតណាមមួយចំនួនតូចដែល មករកស៊ីរបៀបនេះច្រើនតែលោតឆត្រ ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print